ឃើញ​តែរូប​ប៉ុន្មានសន្លឹក​នេះ អារម្មណ៍ទៅដល់អង្គរសង្ក្រាន្តបាត់!

  • 2023-03-27 07:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់ប៉ុន្មាន​ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​នឹងវិល​មកវិញហើយ គឺនៅក្នុងអំឡុងពិធី​បុណ្យ​ចូលឆ្នាំខ្មែរខាងមុខនេះ។ មកវិញលើកនេះ មិន​មែន​ដូចលើកមុនទេ ពោលគឺ​កាន់តែធំជាងមុន កម្មវិធីកម្សាន្ត​ច្រើនជាងមុន ហើយក៏រំពឹងថា នឹងមាន​អ្នកចូលរួមសន្ធឺកសន្ទាប់ផងដែរ។

អ្វីដែល​កាន់តែរំភើបចិត្តនោះ ទិដ្ឋភាព​នៃការរៀបចំព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នេះ ក៏ត្រូវបានបង្ហោះ​ជាបណ្តើរៗផងដែរ ពោលគឺ​គ្រាន់តែឃើញ​រូបភាពទាំងនេះ អារម្មណ៍ហៅដល់សៀមរាប​បាត់ទៅហើយ។

តោះ! សូមទស្សនា​ទិដ្ឋភាពខាងក្រោមនេះ ដែលបង្ហោះដោយផេក LONG MEDIA ជាមួយនឹង​ការសរសេរថា៖ «សួន​ញញឹម​អង្គរ​លេច​ចេញ​រូបរាង​បណ្ដេីរ​ៗ​ហេីយ​…!»

អត្ថបទ៖ សំភី