តោះ!​ ចុះឈ្មោះ​ចូលរួម​​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​តាម​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ​

  • 2023-03-27 08:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ចូលចិត្ត​ទេសភាព​ស្រស់​ស្អាត​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ និង​ចូលចិត្ត​កីឡា​រត់​ប្រណាំង​អាច​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង លើក​ទី៨​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២​ ខែ​មេសា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង​ នៅ​ខេត្ត​ព្រះសីហនុ​គឺ​ចាប់​ផ្ដើម​រៀបចំ​ឡើង​វិញ​ហើយ​បន្ទាប់​ពី​អាក់ខាន​រយៈ២-៣​ឆ្នាំ​ដោយ​សារ​កូវីដ​កន្លង​ទៅ​នេះ។​

ព្រឹត្តិការណ៍​នេះ​ដែរ​គឺ​គោលបំណង​ជា​ការ​អបអរ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ លើក​ទី៣២​ និង​ជា​ការ​លើក​តំកើន​ភាព​ស្រស់​ស្អាត​ពិសេស​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ។​ មួយ​វិញ​ទៀត​ក៏​ជា​ការ​ស្វែង​ថវិកា​ជួយ​សប្បុរសធម៌​ផង​ដែរ។​

លោក សែម​ ផល្លា​

ចំណែក​លោក សែម​ ផល្លា​ អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ពេល​នេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ប្រហែល​ ១ ០០០នាក់​ហើយ​ដែល​មក​ពី​២៤​ប្រទេស។​ យ៉ាងណា​ការ​ចុះឈ្មោះ​គឺ​នៅ​តែ​បន្ត​សម្រាប់​អ្នក​ចង់​ចូលរួម។​ លើក​នេះ​គឺ​ពិសេស​ខ្លាំង​នោះ​កីឡាករ​ កីឡា​ការិនី​រត់​តាម​ផ្លូវ​អប​ឆ្នេរ​រហូត​ដល់​ទៅ​ ៨​គីឡូម៉ែត្រ​ ខណៈ​ពី​មុន​រត់​បាន​យ៉ាង​ច្រើន​ ១គីឡូម៉ែត្រ​ប៉ុណ្ណោះ។​

ដូច្នេះ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ចង់​ចុះឈ្មោះ​រត់​ប្រណាំង​នេះ​អាច​ទំនាក់ទំនង​មក​កាន់​ NOCC​ ឬ​ Cambodia Events Organizer។​ នេះ​ជា​គេហទំព័រ​ https://www.cambodia-events.org/ (087665569/015213525)។​ ចំពោះ​វិញ្ញាសា​គឺ​មាន​៤​ ទី១​ ចម្ងាយ​ ២១​គីឡូម៉ែត្រ​ ទី២​ ចម្ងាយ​ ១០​គីឡូម៉ែត្រ​ ទី៣​ ចម្ងាយ​ ៥​គីឡូម៉ែត្រ​ និង​ទី៤​ ចម្ងាយ​ ៣​គីឡូម៉ែត្រ។​ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី២​ ខែ​មេសា​ ឆ្នាំ​២០២៣​ នៅ​ខេត្ត​ព្រះសីហនុ៕​

អត្ថបទ៖ នួន ស៊ីណា​