ស្វែងយល់កាន់តែជ្រៅទើបដឹងថា Sustainable Fashion ជួយសង្គម និងបរិស្ថាន មិនចាញ់វិស័យផ្សេងទេ
- 2023-03-28 03:59:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់កាន់តែជ្រៅទើបដឹងថា Sustainable Fashion ជួយសង្គម និងបរិស្ថាន មិនចាញ់វិស័យផ្សេងទេ
ចន្លោះមិនឃើញ
Sustainable Fashion ពិតជាបានផ្ដល់ប្រយោជន៍ខ្លាំងចំពោះបរិស្ថាន និងសង្គម ផ្អែកទៅលើកត្តាជាច្រើនដែលអ្នកគួរស្វែងយល់ និងពុំគួរមើលរំលង។
ស្ថិតក្នុងភាគមួយរបស់ Hype ដែលលើកឡើងពីវិស័យ Sustainable Fashion នៅកម្ពុជា បានបង្ហាញច្បាស់ៗថា វិស័យនេះពិតជាមានសារៈសំខាន់ខ្លាំងបំផុត ចំពោះបរិស្ថាន។ ហេតុផលពីក្រោយ ក៏ព្រោះវត្ថុធាតុដើមផ្ទាល់ សុទ្ធតែចេញពី សម្បកឈើ ដើមឈើ ស្លឹកឈើ និង ផ្លែឈើ។ ទោះជាយ៉ាងណា ផលវិបាកសម្រាប់អ្នកផលិតពិតជាមាន គឺទាក់ទងនឹងការស្វែងរកវត្ថុធាតុដើម ដោយសារនៅក្នុងប្រទេសកម្ពុជា អ្វីទាំងឡាយនេះនៅមានកម្រិតនៅឡើយ។ អាស្រ័យហេតុនេះ ទើបតម្រូវឲ្យអ្នកផលិតត្រូវនាំចូល វត្ថុធាតុដើមមួយចំនួនពីខាងក្រៅ។
ឈានចូលការជ្រលក់ពណ៌វិញ ត្រូវការរុក្ខជាតិ ដូច្នេះរុក្ខជាតិខ្លះត្រូវទៅរកដល់តំបន់ភ្នំឯណោះ។ ប៉ុន្តែទោះជាយ៉ាងណា សង្វាក់ផលិតកម្មត្រូវតែបន្តទៅមុខ អាស្រ័យលើតម្រូវការទីផ្សារ ហើយនេះពិតជាផ្នែកធំសំខាន់ក្នុងការជួយបរិស្ថាន។
អ្វីដែលពុំគួរមើលរំលង វិស័យ Sustainable Fashion ក៏បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយទ្រទ្រង់ជីវភាពប្រជាជនក្នុងតំបន់ នៅកម្ពុជា ដោយអាចរកចំណូលបានហូរហែតាមរយៈការងារ។
ទទួលស្គាល់ថា ឈុតសំលៀកបំពាក់ និងគ្រប់យ៉ាងចេញពី Sustainable Fashion មានតម្លៃខ្ពស់ជាង Fashion ធម្មតា ប៉ុន្តែពួកវាសុទ្ធតែកើតចេញពីការសម្រិតសម្រាំងយកចិត្តទុកដាក់ធ្វើ និងច្នៃចេញពីបេះដូងរបស់អ្នកផលិត។ កាលណា Sustainable Fashion មានភាពរីកចម្រើន នោះបានសេចក្ដីថា ជីវភាពរបស់ប្រជាជនក្នុងតំបន់ ពិសេសស្ត្រីកម្ពុជាដែលប្រកបរបរក្នុងវិស័យនេះក៏ប្រសើរជាងមុនដែរ៕