គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត នឹងឆ្លងកាត់​រាជធានី-ខេត្ត​ចំនួន៥

  • 2023-03-28 02:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ បើកដំណើរការ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹង​បើកការដ្ឋានសាងសង់​​នាខែមិថុនាខាងមុខនេះ កម្ពុជា បាន​បន្ត​បើក​ភ្លើងខៀវ​ឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) បន្តសិក្សា​លើគម្រោង​ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប​មួយទៀត។

គម្រោងផ្លូវ​ល្បឿនលឿនថ្មីនេះ នឹង​ចាប់ផ្តើម​ចេញពីរាជធានីភ្នំពេញ ឆ្លងកាត់​ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប។ នេះបើតាម​លិខិត​ជូនដំណឹង​របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ផ្ញើទៅកាន់​អភិបាល​រាជធានី-ខេត្ត​ទាំង៥ កាលពីពេលថ្មីៗនេះ។

ក្រសួង​បាន​ស្នើឱ្យ​អភិបាលរាជធានី-ខេត្ត​ទាំង៥ ​ជួយអន្តរាគមន៍ សម្របសម្រួល​ដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន​ក្នុងដែន​សមត្ថកិច្ច ដើម្បី​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្មស្ពាន និង​ថ្នល់​ចិន ក្នុងការសិក្សា​លើគម្រោងផ្លូវល្បឿនលឿននេះ ឱ្យ​បានរលូន ខណៈ​ដំណើរការ​សិក្សា នឹង​ចាប់ផ្តើម​នាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សំភី