Edward Jenner អ្នកបង្កើតវ៉ាក់សាំងដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ចំពេល​ជំងឺ​អុត​ធំ​ ​ដ៏​​កាច​សាហាវ​រាលដាល​ទូទាំងសកល

  • 2023-03-30 03:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាក់សាំង​​​ត្រូវ​បាន​​បង្កើត​ឡើង​ដំបូង​បង្អស់ នៅ​ក្នុង​ឆ្នាំ​១៧៩៦ ដោយ​លោក Edward Jenner ដែល​ជា​វេជ្ជបណ្ឌិត​សញ្ជាតិ​​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍។ យ៉ាង​ណា​មិញ ការ​បង្កើត​វ៉ាក់សាំង​ដំបូង​នេះ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​​ឲ្យ​ទូលំទូលាយ​ឡើយ រហូត​ទាល់​តែ​ក្រោយ​​មក​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ពី​​លោក Louis Pasteur ទៅ​លើ​ផ្នែក​មីក្រូ​ជីវវិទ្យា និង​ប្រព័ន្ធ​ភាព​ស៊ាំ​ ទើប​​ធ្វើ​ឲ្យ​មាន​ទំនើបកម្ម​វ៉ាក់សាំង​ជា​ផ្លូវ​ការ។

វ៉ាក់សាំង​ដែល​លោក Jenner ផលិត​គឺ​យក​មក​​បង្ការ​ជំងឺ​អុត​ធំ ដែល​​វា​ជា​ជំងឺ​ដ៏​​កាច​សាហាវ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ នៅ​ក្នុង​ឆ្នាំ​១៧៧៣ ស្រុក​កំណើត​របស់​លោក Jenner ដែល​ស្ថិត​នៅ​​ភូមិ Berkeley ក្នុង​តំបន់ Gloucestershire បាន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​តែ​ការ​ឆ្លង​ជំងឺ​អុត​ធំ។

ជំងឺ​នេះ​បាន​កើត​នៅ​លើ​មនុស្ស និង​ពពួក​សត្វ​ពាហនៈ។ រោគ​សញ្ញា​របស់​វា​​ដំបូង​ឡើយ​មាន​លក្ខណៈ​ជា​កន្តួល​រមាស់ ហើយ​រាល​ដាល​ដល់​គ្រប់​ផ្នែក​នៃ​រាងកាយ ភ្ជាប់​ជាមួយ​នឹង​អាការៈ​គ្រុន​ក្ដៅ បើ​ធ្ងន់​អាច​ឈាន​ដល់​ខ្វាក់​ភ្នែក និង​ស្លាប់។ អុត​ធំ​នេះ​អាច​ចម្លង​យ៉ាង​ឆាប់​រហ័ស​​តាម​រយៈ​ផ្លូវ​ដង្ហើម និង​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ។ ឃើញ​ដូច្នេះ លោក Jenner បាន​ចំណាយ​ពេល​ស្រាវជ្រាវ​រក​ថ្នាំ​ព្យាបាល​ជា​ច្រើន​ឆ្នាំ តែ​មិន​ជោគជ័យ​សោះ។

ការ​តេស្ត​វ៉ាក់សាំង​មុន​គេ​របស់​លោក Jenner បាន​ធ្វើ​ឡើង​​ទៅ​លើ​ក្មេង​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ ឈ្មោះ James Phipps ដែល​រស់នៅ​ភូមិ​ស្រុក​ជាមួយ​គ្នា។ ក្រោយ​ចាក់​វ៉ាក់សាំង លោក​សង្កេត​ឃើញ​ថា ក្មេង​នោះ​មិន​បាន​ឆ្លង​ជំងឺ​អុត​ធំ​ពី​នរណា​ម្នាក់​ទេ។ បន្ទាប់​មក លោក​បាន​សាកល្បង​ម្ដង​ទៀត​ តែ​លើក​នេះ​ចាក់​ឲ្យ​កូន​ប្រុស​របស់​លោក ដែល​មាន​អាយុ​ត្រឹម ១០​ខែ​ប៉ុណ្ណោះ។ ចំណែក​ឯ​លទ្ធផល​វិញ​ក៏​​ល្អ​ដូច​លើក​មុន។

ផ្អែក​តាម​ការ​ពិសោធ​​ជោគជ័យ​នេះ លោក Jenner ក៏​បាន​ផលិត​ចេញ​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​អុត​ធំ​តាំង​ពី​ពេល​នោះ​មក។ លោក​​បាន​ដាក់​ឈ្មោះឲ្យ​ការ​បង្កើត​​ថ្មី​របស់​ខ្លួន​ថា "Vaccination" ដែល​ជា​ពាក្យ​​គេ​ប្រាស់ប្រាស់​មក​ដល់​សព្វ​ថ្ងៃ៕