Save ទុកផង! នេះៗកម្មវិធី និងព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ ក្នុងនោះ​មាន​ការបំបែក​ឯតទត្តកកម្ម​ពិភពលោក​ផងដែរ

  • 2023-04-06 04:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផេកហ្វេសប៊ុកផ្លូវការ "ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត" បាន​បង្ហាញ​នូវ​កម្មវិធី និង​ផែនទី​អង្គរសង្ក្រាន្ត​ ដែល​មានកម្មវិធីច្រើន ប្លែក និងសប្បាយ​ជាងឆ្នាំមុនៗ​ ដែល​នឹង​ប្រារព្ធធ្វើឡើង​នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ​២០២៣។

ក្នុងកម្មវិធីនេះ ក៏មានការបំបែក​ឯតទត្តកម្ម​បេះដូង​ច្រើនជាងគេ​លើពិភពលោក ដែល​ធ្វើ​ឡើងនៅថ្ងៃទី១១ ខែមេសា និង​កម្មវិធី​បំបែក​ឯតទត្តកម្ម​ពិភពលោក​រាំម៉ាឌីហ្សុន នៅព្រឹកថ្ងៃទី១៤ ខែមេសាផងដែរ។

សូមជម្រាប​ថា សំណង់នានា​សម្រាប់ព្រឹត្តិការអង្គរសង្ក្រាន្តដំណើរការសាងសង់បាន​ប្រមាណ ៩០ភាគរយ​ហើយ ហើយពេលនេះក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួនឱ្យបានរួចរាល់១០០ភាគរយ ដើម្បីឱ្យសម្រេចបានតាមផែនការគ្រោងទុក។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះគឺមានភាពអស្ចារ្យជាងបណ្ដាលលើកមុនៗ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ជាពិសេស នៅតាមទីតាំងភូមិ និងតំបន់និមួយៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កំពុងតែបង្ហាញនៅភាពទាក់ទាញជាបណ្តើរៗហើយ ដូចជា នៅភូមិខ្ញុំ មានវត្ថុយក្សជាច្រើនដែលត្រូវបង្ហាញនៅទីនោះ ក៏បានរៀបចំស្ទើតែរួចរាល់អស់ហើយ៕

អត្ថបទ៖ សំភី