សប្តាហ៍ក្រោយដល់ថ្ងៃសង្ក្រាន្តវត្តភ្នំ ខណៈ​ក្រុមការងារ​កំពុងញាប់ដៃញាប់ជើង មើលៗ​​ធ្វើចេញ​រូបរាងអ្វីខ្លះហើយ!

  • 2023-04-07 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រង់​ចាំសប្តាហ៍​ក្រោយ ​នឹង​មកដល់ហើយ​នូវកម្មវិធីសង្ក្រាន្តវត្តភ្នំ ដែល​រៀបចំធ្វើឡើង​នៅ​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៤ ដល់ ​១៦ ខែមេសា ឆ្នាំ​២០២៣។ ជាមួយ​គ្នានេះដែរ ក្រុមការងារ​រៀបចំ​សង្ក្រាន្តវត្តភ្នំ ក៏កំពុងញាប់ដៃញាប់ជើង​ ដើម្បីឱ្យបានរួចរាល់​តាមការគ្រោងទុក។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា សង្ក្រាន្ត​ដែល​ធ្វើឡើង​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្រ្ត​វត្តភ្នំនេះ នឹង​មានកម្មវិធីបែប​ប្រពៃណីសាសនា និងកម្មវិធី​កម្សាន្ត​សប្បាយ ដូចជាពិធី​ទទួលទេវតា​ឆ្នាំថ្មី ពិធីគោរព​ទីទួល​ដូនពេញ ពិធីដង្ហែ​ព្រះពុទ្ធរូប ពិធី​ពូនភ្នំខ្សាច់ ពិធី​បុណ្យ​ស្រង់ព្រះ ការសម្តែង​សិល្បៈ​របាំ​ត្រុដិ​ របាំបុរាណ​ផ្សេង លេងល្បែងប្រជាប្រិយ ការរាំលេង​កម្សាន្ត និងការដាក់តាំងបង្ហាញ​គំនូរបុរាណ និងវត្ថុ​សិល្បៈវប្បធម៌។

សូមទស្សនា​ទិដ្ឋភាព​ដំណើរការ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ខាងក្រោមនេះ៖

អត្ថបទ៖ សំភី