អ្នក​មាន​បំណង​ទៅ​សៀមរាប ត្រូវ​ដឹង​ពី​នយោបាយបញ្ចៀស​ចរាចរណ៍​របស់​ខេត្ត ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​៣ថ្ងៃ​នេះ!

  • 2023-04-12 03:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ ​ខេត្តសៀមរាប មាន​កម្មវិធី​ពិសេស​ជា​ច្រើន​ពិសេស​គម្រប់ ១០​ឆ្នាំ​សង្ក្រាន្ត និង​បេះដូង​រាប់លាន​មុខ​អង្គរ​ជា​ដើម ដែល​ជា​ការ​រំពឹង នឹង​មាន​ភ្ញៀវ​ទេសចរ នឹង​សម្រុក​ទៅ​លេង​សៀមរាប​ជា​ច្រើន ហើយ​នឹង​ជួប​បញ្ហា​កក​ស្ទះ​ចៀស​ពុំ​រួច។ អាស្រ័យ​ហេតុ​នេះ ថ្នាក់​ដឹកនាំ​ខេត្ត​បាន​ចេញ​នយោបាយ​ដើម្បី​សម្រួល​ការ​កក​ស្ទះ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ៣ថ្ងៃ​នេះ។

តាម​រដ្ឋបាល​ខេត្តសៀមរាប ដោយ​មាន​ការ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​នឹង​ធ្វើ​ការ​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន​លើកំណាត់​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត ដើម្បី​ធានា​សន្តិសុខ សណ្ដាប់​ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ ដូច​ខាង​ក្រោម៖

១.កំណាត់​ផ្លូវ ស៊ីវត្ថា ចាប់​ពី​ចំណុច​ស្តុប​សម្ដេច​សង្ឃរាជ​ទេពវង្ស ដល់​ចំណុច​ហាង​លក់​សំលៀកបំពាក់​ហ្សានដូ និង​កំណាត់​ផ្លូវ​ក្នុង​តំបន់​ផាប់​ស្ទ្រីត ផ្សារ​ចាស់ ផ្លូវ​សុខសាន្ត ផ្លូវ​ផ្សារ​រាត្រី ផ្លូវ ២ធ្នូ និង​ផ្លូវ​ខាង​ជើងជាប់​របងមន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប។ ​ ២.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីចំណុចស្តុបសួនច្បារព្រះរាជដំណាក់ ដល់ចំណុចស្ពានវត្តរាជបូព៌ា និងចាប់ពីចំណុចស្ពានវត្តរាជបូណ៌ ដល់ស្ពានវត្តដំណាក់ និងបណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប

៣.កំណាត់​ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានវត្តរាជបូព៌ា និងចាប់ពីស្ពានវត្តរាជបូព៌ា ដល់រង្វង់មូលវត្តដំណាក់ និង បណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។

៤.កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុច ស្ដួចកោះកេរ្តិ៍ ដល់ចំណុចសណ្ឋាគារផសវ័ន(7)

៥.កំណាត់ផ្លូវមុខរ៉ាហ្វលមហាសណ្ឋាគារអង្គរ និងកំណាត់ផ្លូវបរិវេណសួនច្បារព្រះរាជដំណាក់ ៦.និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង (ដូចមានបង្ហាញក្នុង ប្លង់ផែនទី )។

ដើម្បី​ជួយ​សម្រួល និង​ចៀសវាង​ការ​កក​ស្ទះ​ចរាចរ​ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង​សៀមរាប និង​សមត្ថកិច្ចពាក់ព័ន្ធ ក៏​បាន​រៀប​ចំទីតាំង​ចំណត​យានយន្ត​គ្រប់ប្រភេទ​នៅ​តាម​ចំណុច និង​ទីតាំង​មួយ​ចំនួន​ដែរ...សូម​អាន​លម្អិត​សេចក្ដី​ជូន​ដំណឹង​របស់​ខេត្ត​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា