១៥មេសានេះ ជាថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬជាថ្ងៃវារៈវ័នបត
- សៅរ៍, 15 មេសា 2023 00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥មេសានេះ ជាថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬជាថ្ងៃវារៈវ័នបត
ចន្លោះមិនឃើញ
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬហៅថា ជាថ្ងៃវារៈវ័នបត ដែលប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ។
លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា។
ថ្ងៃវារៈវ័នបត ជាដំណើរនៃការដង្ហែរព្រះកេស (ក្បាល) កបិលមហាព្រហ្ម ប្រទក្សិណ ស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុម៉ែរុ ចំនួន៣ជុំចក្រក្រវាឡ ស្មើនិង៦០នាទី ទើបយាងព្រះកេសបិតា ទៅប្រតិស្ថានរក្សាទុកក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧ របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធៈមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៕