ទឹកចិត្តថ្លៃថ្លាណាស់លោកអើយ! Jungkook ដកលុយពីធនាគារបរិច្ចាគលុយរាប់សែនដុល្លារ ជួយក្មេងៗ

  • 2023-04-18 03:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានទទួលបាននៅព្រឹកនេះ បាន​បញ្ជាក់មកថា Jungkook (BTS) បាន​បរិច្ចាគថវិកាចំនួន ១ពាន់លានវ៉ុន (ខ្ទង់ ៧៥៩,២១៥ ដុល្លារ) ទៅដល់មន្ទីរពេទ្យ Seoul National University Children's Hospital

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ មន្ទីរពេទ្យ Seoul National University Hospital បាន​ចេញសេចក្ដីថ្លែងការណ៍ដោយបញ្ជា្ក់ថា​៖ «Jungkook បាន​ឧបត្ថម្ភទឹកប្រាក់ផ្ទាល់ចំនួន ១ពាន់លានវ៉ុន ជួយដល់មន្ទីរពេទ្យ»។

ផ្អែកតាមមន្ទីរពេទ្យដដែលបាន​លើកឡើងថា Jungkook បាន​ជូនទឹកប្រាក់ ១ពាន់លានវ៉ុន ដើម្បីអាចយកទៅប្រើប្រាស់ ក្នុងការព្យាបាលកុមារជា​ច្រើននាក់ដែលមកពីគ្រួសារមានជីវភាព​ក្រីក្រខ្វះខាត និងសម្រាប់ប្រើប្រាស់ក្នុងគម្រោងមជ្ឈមណ្ឌលថែទាំរួមផងដែរ។

តាមអ្វីដែលមន្ទីរពេទ្យបាន​បញ្ជាក់បន្ថែម ក៏បាន​នាំយកនូវសម្ដីរបស់ Jungkook ដែលលើកឡើងមកដែរថា៖ «ខ្ញុំសង្ឃឹមថា ថវិកានេះនឹងក្លាយជាជំនួយខ្លះ ជួយដល់កុមារៗដែលកំពុងរងវិបត្តិ ហើយខ្ញុំនឹង​បន្តគាំទ្រពួកគេឲ្យមាន​ស្នាមញញឹម ពេញដោយសុខភាពល្អ»៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី