ឆ្លុះបញ្ចាំង​​ហេតុផល​ដ៏​អស្ចារ្យ ដែល​ប្រិយមិត្ត​គួរ​រកស៊ី​បើក​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍

  • 2023-04-19 04:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រស់​នៅ​ក្នុង​សង្គម រមែង​ចៀសមិនផុត​ពី​ការ​ទំនាក់ទំនង ហើយ​ទំនាក់ទំនង​ដែល​កាន់​តែ​ល្អ និង​យូរ​អង្វែង គឺ​ការ​យល់​ពី​គ្នា ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សមធម៌ ក្នុង​នោះ​ការ​ជូន​អំណោយ​ឲ្យ​គ្នា គឺ​ជា​ការ​សម្ដែង​ទឹក​ចិត្ត​ដឹងគុណ ឲ្យ​តម្លៃ គោរព​ស្រឡាញ់​រវាង​គ្នា ដែល​គេ​ឃើញ​ជា​រឿយ​ៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ និង​ជឿ​ថា ជា​រៀងរហូត​ទៅ​។

ចំណុច​ល្អ​មួយ​ទៀត ការ​ជូន​អំណោយ​ មិន​ត្រឹម​តែ​អាច​ធ្វើ​ទៅ​បាន​ក្នុង​កាលៈទេសៈ​ធម្មតាៗ តែ​ក៏​វា​រឹត​តែ​មាន​តម្រូវ​ការ​នៅ​ក្នុង​​កាលៈទេសៈ​សំខាន់​ៗ​ដូច​ជា មង្គលការ ខួប​កំណើត ពិធី​ជប់លៀង ឡើងផ្ទះ សម្ពោធ​ក្រុមហ៊ុន ។ល។ មិន​ត្រឹម​ប៉ុណ្ណឹង វា​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ថែម​ទៀត។

អាជីវកម្ម “វត្ថុអនុស្សាវរីយ៍ ឬ អំណោយ" មានភាពងាយស្រួលក្នុងការចាប់ផ្តើម និងដំណើរការ ដោយសារតែមានតម្រូវការថេរនៅលើទីផ្សារ។ អតិថិជនតែងតែស្វែងរកវត្ថុដ៏អស្ចារ្យដែលពួកគេអាចចែករំលែកជាមួយអ្នកដ៏ទៃ មិនថាមានឱកាស ឬអត់នោះទេ។ អំណោយជាញឹកញាប់ត្រូវបានផ្តល់ឱ្យដោយក្តីស្រឡាញ់ និងការដឹងគុណដែលធ្វើឱ្យវា​ក្លាយ​ជា​វត្ថុពិសេស។

យល់​ដឹង ឬ​ក៏​ស្វែង​យល់​ពី​ចំណុច​អស់​នេះ នឹង​អាច​នាំ​អ្នក​ទៅ​បង្កើត​អាជីវកម្ម​មួយ​បាន។ ដូច្នេះ​ឥឡូវ​នេះ ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ស្វែង​រក​វត្ថុ​ទាំង​នោះ​ដែល​នឹង​នាំ​មក​នូវ​ការ​លក់​ដ៏​ធំ​និង​ប្រាក់​ចំណេញ​។

សំណួរ​សួរ ថា​តើយើងចំណេញទេ? ចម្លើយ នោះ​គឺ​អ្នកអាចទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍ពេញ១ឆ្នាំ និងការប្រារព្ធពិធីបានយ៉ាងងាយស្រួល ខណៈ​អ្នក​មាន​តម្រូវការ​រាប់​ចាប់​ពី​លក្ខណៈ​បុគ្គល ក្រុមហ៊ុន ឬ​អាជីវកម្ម​នានា​ថែម​ទៀត ឃើញ​ទេ លទ្ធភាព​គឺគ្មានទីបញ្ចប់។ ដូច្នេះ​បន្ត​មក​ទៀត ប្រសិន​បើ​យល់​ឃើញ​វិជ្ជមាន​ហើយ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មាន៖

១.កំណត់​ទីផ្សារ ឬ​អតិថិជន​គោលដៅ និង​ការ​ការ​ផ្គត់ផ្គង់​ផលិតផល ២.កំណត់​ប្រភេទ​វត្ថុអនុស្សាវរីយ៍​ដែល​ចង់​បម្រើ​សេវាកម្ម ដែល​មាន​ច្រើន ដូច​ជា​របស់​ប្រើប្រាស់ តាំងលម្អ ទទួល​ទាន​។ល។ ៣.ជ្រើសរើស​ឈ្មោះ​អាជីវកម្ម​ ៤.ធ្វើ​ផែនការ​អាជីវកម្ម ៥.ស្វែង​រក​អ្នក​ផ្គត់ផ្គង់​ផលិតផល ឬ​បង្កើត​ខ្លួន​ឯង ជា​ដើម៕​

ប្រភព៖ ninjavan   ប្រែ​សម្រួល៖ ទារិកា

អត្ថបទពេញនិយម