ចេញហើយគំរូផែនទីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប!
- 2023-04-26 01:59:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយគំរូផែនទីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប!
ចន្លោះមិនឃើញ
គំរូផែនទីនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ត្រូវបានបង្ហាញចេញក្នុងកិច្ចប្រជុំស្តីពីការចូលរួមផ្តល់ព័ត៌មានបច្ចេកទេសលើគម្រោងសិក្សាផ្លូវល្បឿនលឿននេះ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដឹកនាំដោយ លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម និងមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ មន្រ្តីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តទាំង៥ កាលពីពេលថ្មីៗនេះ។
ក្រសួងបានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង៥ ជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក្នុងការសិក្សាលើគម្រោងផ្លូវល្បឿនលឿននេះ ឱ្យបានរលូន។
គួរដឹងដែរថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន៕