កាន់តំណែង១៤ឆ្នាំ! តែទីបំផុតក្រុមហ៊ុន Samsung ត្រូវ Hyundai វ៉ាដាច់បានសម្រេចហើយ
- 2023-04-28 08:01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តំណែង១៤ឆ្នាំ! តែទីបំផុតក្រុមហ៊ុន Samsung ត្រូវ Hyundai វ៉ាដាច់បានសម្រេចហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Hyundai បានវ៉ាដាច់ក្រុមហ៊ុនអេឡិចត្រូនិច Samsung ក្នុងនាមជាក្រុមហ៊ុនដែលរកប្រាក់ចំណេញបានច្រើនជាងគេបង្អស់នៅកូរ៉េខាងត្បូង ពោលគឺបានផ្តួល Samsung ដែលកាន់តំណែងនេះ តាំងពីឆ្នាំ២០០៩មក។
ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ ក្រុមហ៊ុន Hyundai បានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួនចំនួន ២,៧ពាន់លានដុល្លារ។ នេះជាការកើនឡើងប្រាក់ចំណេញច្រើនជាងគេបង្អស់នៅដ៏គួរឱ្យកត់សម្គាល់បំផុត នៅក្នុងប្រទេសនេះ។
ប្រាក់ចំណូលរបស់ Hyundai នេះ បានកើនឡើង ២៤,៧% ឯប្រាក់ចំណេញកើនឡើង ៨៦,៣% ។ បើគិតពីមករា ដល់ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនយក្សកូរ៉នេះ លក់បានរថយន្តនៅទូទាំងពិភពលោកមានចំនួនសរុប ១ ០២១ ៧១២គ្រឿង កើនឡើង ១៣,២%។ ក្នុងនោះរថយន្តអគ្គិសនីលក់បាន ៦៦ ០០០គ្រឿង កើនឡើង ៤៨%៕