ចេសា ដាក់គោលដៅយកមេដាយមាស២គ្រឿងឱ្យកម្ពុជា
- 2023-05-02 03:26:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេសា ដាក់គោលដៅយកមេដាយមាស២គ្រឿងឱ្យកម្ពុជា
ចន្លោះមិនឃើញ
កីឡាការិនីជូជឺតស៊ូ ខាន់ ចេសា បានដាក់គោលដៅយកមេដាយមាសជូនកម្ពុជាឱ្យបាន២គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។
ចេសា បានមកដល់ទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជាមួយស្មាមញញឹម និងទំនុកចិត្ដខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ។ កំពូលកីឡាការិនីរូបនេះបាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្តខ្ពស់ក្នុងការទទួលបានមេដាយជូនកម្ពុជា។ ខ្ញុំសង្ឃឹមថា នឹងយកបានមេដាយមាស២គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ”។
ម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ ខាន់ ចេសា បានអះអាងថានាងមិនមានបញ្ហារបួស និងសុខភាពអ្វីនោះទេក្នុងការត្រៀមប្រកួតស៊ីហ្គេមនេះ។ ផ្ទុយទៅវិញ មានតែកម្លាំងចិត្តកើនឡើងទ្វេដងនៅពេលបានឃើញអ្នកគាំទ្រចាំទទួលយ៉ាងច្រើនបែបនេះ។ ចេសា នឹងត្រូវប្រកួតលើវិញ្ញាសា ២គឺ Gi ទម្ងន់ ៥២គីឡូក្រាម និង No-Gi ទម្ងន់ ៥២គីឡូក្រាមដូចគ្នា៕