Lampardថា​ អ្វី​ដែល​ Chelsea ខ្វះ​ខាត​គឺ​ចំណុច​មួយ​នេះ​

  • 2023-05-02 10:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Frank Lampard អ្នកចាត់ការ​បណ្ដោះ​អាសន្ន​របស់​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ អ្វី​ដែល​ក្លឹប​លោក​ខ្វះខាត​​គឺសមត្ថភាពក្នុង​ការរក្សាទម្រង់​លេង​ល្អជាប្រចាំ​។

លោក​ Lampard បាន​និយាយ​ថា​៖"«ខ្ញុំ​ធ្លាប់លេងឲ្យក្រុម​ Chelsea ដែលនៅពេលនោះមានការ​ផ្លាស់​ប្ដូរ​អ្នកចាត់ការ​ជាច្រើនលើក​។ ខ្ញុំបាន​ឈ្នះ​ពាន​លីគអង់គ្លេស​ចំនួន​៣ដង​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ ខ្ញុំ​អាច​ឈ្នះ​រហូត​ទៅ​ដល់​ ៥-៦ឯណោះ​។ អ្វី​ដែល​ខ្ញុំ​គឺ​ថា​ ក្លឹប​នេះ​ត្រូវ​ការ​នៅ​ក្នុង​ពេល​នេះ​គឺ​គឺសមត្ថភាពក្នុង​ការរក្សាទម្រង់​លេង​ល្អជាប្រចាំ​​»។

ក្នុង​រដូវ​កាល​នេះ Chelsea បាន​បញ្ចប់​ការងារ​អ្នក​ចាត់​ការ​ពីរ​រូប​រួច​មក​ហើយ ក្នុង​នោះ​រួម​មាន​លោក Thomas Tuchel កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន និង​លោក Graham Potter កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ ទោះ​ជា​ចាយ​លុយ​រាប់​រយ​លាន​ដុល្លារ​ដើម្បី​នាំ​ចូល​កីឡាករ​ឆ្នើម​ជា​ច្រើន​ក៏​ដោយ។

តាំង​ពី​មកដឹក Chelsea ជាលើកទី ២ កាល​ពី​ខែមេសាកន្លងទៅ Lampard មិនទាន់ស្គាល់ជាតិឈ្នះ ឬស្មើនៅឡើយ​នោះទេ ដោយដឹកសរុបបាន ៥ ប្រកួត ចាញ់ទាំង ៥ ប្រកួត។ ប្រកួតបន្ទាប់ គឺ Chelsea ត្រូវ​ប៉ះ Arsenal នៅ​រំលងអាធ្រាត្រថ្ងៃនេះ (ម៉ោងនៅកម្ពុជា)។

នៅ​ខណៈ​នេះ​ លោក Mauricio Pochettino ជា​បេក្ខជន​តែ​មួយ​គត់​ដែល​ Chelsea បាន​ធ្វើ​ការ​ចរចា​ចង់​យក​មក​ដឹកនាំ​ក្លឹប​​។ លោក​មាន​បទ​ពិសោធន៍​ធ្លាប់​ដឹកនាំ​ក្លឹប​ល្បី​ឈ្មោះ​មួយ​ចំនួន​រួម​មាន Tottenham Hotspur និង PSG៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី