ចេញហើយ​តម្លៃរថយន្តដ៏ពេញនិយម​ Kia Carnival 2024

  • 2023-05-03 05:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Kia បាន​បញ្ចេញ​តម្លៃ​រថយន្ត​ដ៏ពេញនិយម​បំផុតមួយ Carnival 2024 គឺ​ចាប់ពី​ជាង ៣ម៉ឺន ៣ពាន់ដុល្លារ ដល់ជាង ៤ម៉ឺន ៧ពាន់ដុល្លារ ខុសៗគ្នា​ទៅតាម option នីមួយៗ។ សូមមើលតារាង​តម្លៃ​ខាងក្រោមនេះ៖

យ៉ាងណាមិញ បើទោះបី​ជាវា​មាន​ជម្រើស​ option ច្រើនក៏ដោយ ប៉ុន្តែវា​ប្រើម៉ាស៊ីនតែមួយដូចគ្នា​ គឺ​ម៉ាស៊ីន​ V6 ចំណុះ ៣,៥លីត្រ ផលិតបាន​កម្លាំង ២៩០សេះ និង​កម្លាំង​រមួល ៣៥៥ញ៉ូតុនម៉ែត្រ ខណៈ​កម្រិត​ប្រើប្រាស់​សាំង​ជាមធ្យមគឺ ១០,៦លីត្រ/១០០គីឡូម៉ែត្រ។

ចំពោះតម្លៃខាងលើនេះដែរ​ គឺ Kia Carnival 2024 គឺ​ធូរថ្លៃជាងគូប្រជែង​ធំៗដូចជា Chrysler Pacifica និង Honda Odyssey ដែលមាន​តម្លៃជាង ៣ម៉ឺន ៨ពាន់ដុល្លារ និង Toyota Sienna តម្លៃជាង ៣ម៉ឺន ៧ពាន់ដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម