Rudiger ជឿជាក់​​ Real នឹង​អាច​ឈ្នះ​ Man City

  • 2023-05-10 12:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Antonio Rudiger បាន​និយាយ​ទៅ​កាន់​ beIN Sports ក្រោយ​ Real Madrid ​ស្មើ​នឹង​ Manchester City នូវ​លទ្ធផល​ ១-១ ក្នុង​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​១ ថា​ Real នឹង​អាច​ឈ្នះ Man City ក្នុង​ជើង​ទី​២​នេះ​។

Rudiger បាន​និយាយ​ថា​៖" ពួក​គេ​រក​គ្រាប់​បាល់​បាន​យឹត​ជាង​យើង​ អញ្ចឹង​វា​មិន​បញ្ហា​ទេ​ យើង​មាន​សង្ឃឹម​ដោយ​ភាព​ជឿ​ជាក់​ក្នុង​ការ​យកឈ្នះ Man City បាន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ពួក​គេ​មើល​ទៅ​ដូច​ជា​មិន​គួរ​ឲ្យ​ខ្លាច​ទេ​។ យើង​ជា​ Real Madrid យើង​តែង​ជឿជាក់​ថា​យើង​នឹង​ធ្វើ​បាន​ "។

Real Madrid ​នឹង​ប៉ះ​ Manchester City ក្នុង​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០២៣៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី