ប័ណ្ណ​ចាស់​ចូល​ពិធីបិទ SEA Games លើក​ទី​៣២​ ចាត់​ទុក​ជា​មោឃៈ​

  • 2023-05-11 10:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានចេញ​​សេចក្ដី​ជូន​ដំណឹង​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​សម្រេច​ចាត់​ទុក​ប័ណ្ណ​ចាស់​សម្រាប់​ចូល​ទស្សនា​ពិធី​ បើក​ និង​បិទ​ព្រម​ទាំង​ប័ណ្ណ​រថយន្ត​ SEA Games លើក​ទី​៣២ ជា​មោឃៈ​ ព្រោះ​តែ​ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​ ជា​ពិសេស​រក្សា​ឲ្យ​សមស្រប​នូវ​ចំនួន​កៅអី​នៃ​ពហុកីឡាដ្ឋានជាតិ​មរតក​តេជោ​ ខណៈ​ប័ណ្ណ​ថ្មី​សម្រាប់​ទស្សនា​បិទ​ និង​ប័ណ្ណ​រថយន្ត​ សម្រាប់​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នឹង​ត្រូវ​បោះពុម្ព​ថ្មី​សម្រាប់​ជំនួស​ប័ណ្ណ​ចាស់​។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធីបើក SEA Games លើក​ទី​៣២ កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយទទួលបានការកោតស្ញប់ស្ញែងជាខ្លាំង នូវការរៀបចំនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន រហូតទទួលបានការកោតសរសើរ និងល្បីល្បាញលើឆាកអន្ដរជាតិ៕

អត្ថបទ៖ ហ៊ីម រស្មី