ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការសេវា S2Biz ដោយផ្តល់ជូននូវដំណោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏ល្អប្រសើរដល់ម្ចាស់អាជីវកម្ម

  • 2023-05-12 03:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជាបានដាក់ឱ្យ ដំណើរការសេវា S2Biz ដែលជាកម្មវិធីផ្តល់នូវដំណោះស្រាយឌីជីថលយ៉ាងសម្បូរបែបដ៏មានសុវត្ថិភាពសម្រាប់ម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងរហ័ស។ សេវា S2Biz ផ្តល់នូវប្រព័ន្ធស្វ័យប្រវត្តិ និងប្រព័ន្ធអនុម័តឆ្លាតវៃដែលមានភាពបត់បែន និងសមស្របទៅតាមគោលនយោបាយរបស់ក្រុមហ៊ុននីមួយៗ។ តាមរយៈសេវាមួយនេះ សហគ្រាសធុនតូច មធ្យម ឬ ធំនានា នឹងមានលទ្ធភាពកាន់តែល្អប្រសើរជាងមុនក្នុងការគ្រប់គ្រង និងចាត់ចែងប្រាក់បៀវត្សរ៍បុគ្គលិករបស់ពួកគេតាមបែបឌីជីថលដោយផ្អែកតាមតម្រូវការជាក់លាក់របស់ពួកគេ ខណៈដែលប្រាក់បៀវត្សរ៍អាចដាក់ចូលដោយស្វ័យប្រវត្តិទៅតាមពេលវេលាកំណត់ជារៀងរាល់ខែ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “ជាមួយស្ថាបនា S2Biz ម្ចាស់អាជីវកម្មអាចគ្រប់គ្រងបញ្ជីប្រាក់បៀវត្សរ៍របស់បុគ្គលិកប្រកបដោយសុវត្ថិភាព និងងាយស្រួលចូលទៅមើលរបាយការណ៍ប្រតិបត្តិការបានភ្លាមៗ និងគ្រប់ទីកន្លែង។ ម្ចាស់អាជីវកម្មអាចជ្រើសរើសបណ្តាញទូទាត់ដ៏ល្អបំផុត ដើម្បីធ្វើការផ្ទេរ ឬ ទទួលប្រាក់យ៉ាងងាយស្រួល និងសុវត្ថិភាពទៅកាន់គណនីផ្ទាល់ខ្លួន និងធនាគារក្នុងស្រុក (តាមរយៈប្រព័ន្ធបាគង ឬ ការផ្ទេរប្រាក់ឥណទាន) ឬ ក្រៅប្រទេស (តាមរយៈ SWIFT ឬ Visa B2B Connect)។ ការធ្វើប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធឌីជីថលនៅលើ S2Biz មិនត្រឹមតែជួយសន្សំសំប៉ុណ្ណោះទេ ប៉ុន្តែចំនុចដ៏សំខាន់នោះគឺផ្តល់នូវការគ្រប់គ្រងយ៉ាងពេញលេញដល់សហគ្រិន។

ថ្មីៗនេះ ធនាគារ ស្ថាបនា ក៏បានដាក់ឱ្យដំណើរការកម្មវិធី "Corporate Executive Benefits" ដែលជួយឱ្យម្ចាស់អាជីវកម្មទទួលបាននូវព័ត៌មាន និងចាប់យកនិន្នាការឌីជីថលដែលកំពុងរីកចម្រើន ដូចជាធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍ស្វ័យប្រវត្តិ Sathapana ePayroll ដែលជួយឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើនទៅមុខ។

លើសពីនេះទៅទៀត ម្ចាស់អាជីវកម្មអាចទទួលបាននូវ​ការផ្តល់ជូនពិសេសពីកញ្ចប់ "Corporate Executive Benefits"។ ជាពិសេសសម្រាប់និយោជកនឹងទទួលបានការលើកលែងថ្លៃសេវា ទទួលបានអត្រាការប្រាក់ខ្ពស់ និងការបញ្ចុះតម្លៃពិសេស ខណៈពេលដែលនិយោជិតក៏ទទួលបានអត្រាការប្រាក់ល្អប្រសើរលើគណនីសន្សំ និងឥណទាន។

ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម លោកអ្នកអាចប្រើប្រាស់ S2Biz ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អប្រសើរជាមួយនឹងតម្លៃសេវាសមរម្យ អត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសផ្សេងទៀត។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧២សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣០០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន២ “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។