បង​ប្អូន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​ មាន​ប័ណ្ណ​ចាស់អាច​ដូរ​ប័ណ្ណ​ថ្មី​ ចូល​ពិធី​បិទ SEA Games លើក​ទី​៣២

  • 2023-05-12 11:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC-CAMAPGOC) បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចុះ​ឈ្មោះ​ និង​បាន​យក​ប័ណ្ណ​ចាស់​ អាច​មក​យក​ប័ណ្ណ​ថ្មី​ដើម្បី​ចូល​ពិធី​បិទ SEA Games លើក​ទី​៣២ ពីបញ្ជរប្ដូរបណ្ណដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការពេលព្រឹក ចាប់ពីម៉ោង ៨៖៣០នាទី ដល់ម៉ោង ១១៖៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២៖៣០នាទី ដល់ម៉ោង ៥៖៣០នាទីល្ងាច។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ CAMSOC-CAMAPGOC សម្រេច​កាល​ពី​ម្សិលមិញ​ចាត់​ទុក​ប័ណ្ណ​ចាស់​សម្រាប់​ចូល​ទស្សនា​ពិធី​ បើក​ និង​បិទ​ព្រម​ទាំង​ប័ណ្ណ​រថយន្ត​ SEA Games លើក​ទី​៣២ ជា​មោឃៈ​ ព្រោះ​តែ​ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​ ជា​ពិសេស​រក្សា​ឲ្យ​សមស្រប​នូវ​ចំនួន​កៅអី​នៃ​ពហុកីឡាដ្ឋានជាតិ​មរតក​តេជោ​ ខណៈ​ប័ណ្ណ​ថ្មី​សម្រាប់​ទស្សនា​បិទ​ និង​ប័ណ្ណ​រថយន្ត​ សម្រាប់​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នឹង​ត្រូវ​បោះពុម្ព​ថ្មី​សម្រាប់​ជំនួស​ប័ណ្ណ​ចាស់​។

ពិធីបើក SEA Games លើក​ទី​៣២ កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយទទួលបានការកោតស្ញប់ស្ញែងជាខ្លាំង នូវការរៀបចំនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន រហូតទទួលបានការកោតសរសើរ និងល្បីល្បាញលើឆាកអន្ដរជាតិ៕

រូបភាព៖ CAMBODIA 2023

អត្ថបទ៖ ហ៊ីម រស្មី