ឡាន​អគ្គិសនី Porsche នឹងអាចបើកដល់ចម្ងាយ ១៣០០គ.ម ហើយចំណាយពេលសាកពេញ តែ ១៥នាទីតែប៉ុណ្ណោះ

  • 2023-05-15 07:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស្វករបច្ចេកវិទ្យាអាគុយរបស់ Porsche បានអះអាងថា រថយន្ត​អគ្គិសនីរបស់ក្រុមហ៊ុន​ខ្លួន​នាពេលអនាគតដ៏ខ្លី នឹង​អាច​បំពាក់អាគុយ​ដែលមានសមត្ថភាព​ផ្ទុកភ្លើង​បានខ្លាំង​ធ្វើដំណើរបានដល់​ចម្ងាយ ១៣០០គីឡូម៉ែត្រ ជាពិសេស​ប្រើពេលក្រោម ១៥នាទី​ប៉ុណ្ណោះ ក្នុងការសាកឱ្យបានពេញ។

យោងតាម​ទស្សនាវដ្តី Porsche Engineer អ្នកជំនាញ​បាន​ពន្យល់ថា បច្ចុប្បន្ន​ លីចូម​គឺ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនី ប៉ុន្តែ​សមត្ថភាព​វានៅមានកម្រិត។ ​យ៉ាងណាមិញ នាពេលខាងមុខ​ គេ​គ្រោង​នឹងប្រើប្រាស់​ ស៊ីលីខុន អាណូត (silicon anodes) ដើម្បី​បង្កើន​សមត្ថភាព​អាគុយ និង​អាចសាក​បានលឿនបំផុត។ ប៉ុន្តែ​ដោយសារតែ ស៊ីលីខុន នេះ ខ្លាំង​ជាង លីចូម ដល់ទៅ ៣០០% គេ​ក៏មានការបារម្ភដែរថា វា​អាច​នឹង​បំផ្លាញ​អេឡិចត្រូត និងកាត់បន្ថយ​អាយុកាលរបស់អាគុយទៅវិញ។

ចុងក្រោយ​អ្នកវិទ្យាសាស្រ្ត​បានរកឃើញ​ថា បច្ចេកវិទ្យាថ្មីមួយ​គឺអាគុយ solid-state ដែល​អាចជំរុញ​ឱ្យរថយន្តធ្វើដំណើរបានកាន់តែឆ្ងាយ និងសាកភ្លើងលឿន។ អាគុយប្រភេទនេះ ក៏​កំពុងត្រូវបាន​ប្រេនរថយន្ត​មួយចំនួន ពិចារណាផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី