មើល​ឡើង​វិញ វីដេអូ Man City កម្ទេច Real Madrid ឡើង​វគ្គផ្ដាច់​ព្រ័ត្រយប់មិញ

  • 2023-05-18 03:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​មេឃខៀវ របស់​អង់គ្លេស បាន​ខឹត​តែ​ជិត​ដល់​ជើងឯក​ក្របខណ្ឌ UEFA Champion League បន្ទាប់​ពី​យប់មិញ​នេះ បាន​កំទេច​ស្ដេច​ស Real Madrid ក្នុង​លទ្ធផល ៤ ទល់ ០ សម្រាប់​ការ​ប្រកួត​ជើង​ទី២។

ការ​ប្រកួត​ទាំង​មូល​ពិត​ជា​តឹង​តែង ដោយ​ទាំង​សងខាង​សុទ្ធ​តែ​មាន​ឱកាស​ដូច​គ្នា។ ប៉ុន្តែ​ក្លឹប​មេឃ​ខៀវ Man City មាន​សំណាង​ជាង ដោយ​អាច​រក​បានគ្រាប់​ទី១ នាទី​២៣ ដោយ​កីឡាករ Bernardo Silva និង​គ្រាប់ទី២ នាទី ៣៧ ដោយ​កីឡាករ Bernardo Silva ដដែល។ បញ្ចប់​តង់​ទី១ ក្រុម​មេឃខៀវ នាំ​មុខ​ក្នុង​លទ្ធផល ២ ទល់០។

ចូល​មក​ដល់​ទី​២ ក្រុម​មេឃខៀវ​នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​រក​បានគ្រាប់​ទី៣ ថែម​ទៀត ដែល​ជា​បាល់​ចូលទីខ្លួនឯងដោយ​កីឡាករ​ខ្សែ​ការពារ​ពាក់​ស្លាក​លេខ ៣ Eder Militao នៅនាទី​ទី ៧៦។ ជិត​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ មេឃខៀវ រក​បាន​គ្រាប់​ទី៤ ​នៅ​នាទី ៩០ ដែល​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ពាក់​លេខ ១៩ Julian Alvarez។

បញ្ចប់​ការ​ប្រកួត ៩០នាទី Man City បាន​យក​ឈ្នះ Real Madrid ៤ ទល់ ០(៥ៈ១ទាំង​ពីរ​ជើង) ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ក្រុម​មេឃខៀវ និង​ឡើង​ទៅ​ជួប Inter Milan របស៊ី​អ៊ីតាលី ដែល​យក​ឈ្នះ​ក្រុម​រួម​ទីក្រុង AC Milan ក្នុង​លទ្ធផល​ទាំង​ពីរ​ជើង ៤ ទល់០។

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ ចាំ​មើល​ថា​តើ​ក្រុម អង់គ្លេស ឬ​អ៊ីតាលី នឹង​ក្លាយ​ជា​ជើង​ឯក​បាល់​ទាត់​ទ្វីបអឺរ៉ុប UEFA Champion League 2023 នេះ៕

អត្ថបទ៖ ទារិកា