៣ចំណុចធំៗរបស់ Kia EV9 2024 នឹង​វាយលុក​ចូលសមរភូមិ​ឡាន​អគ្គិសនី​យ៉ាងងាយស្រួល

  • 2023-05-23 03:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីប្រកាស​បើកឱ្យកម្មង់​មិនបាន​២សប្តាហ៍ផង រថយន្តអគ្គិសនី Kia EV9 2024 ទទួលបាន​ការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺ​ត្រូវបាន​គេកក់​ប្រមាណ ១ម៉ឺន ៣រយគ្រឿងហើយ។

ចំណុចធំៗដែលទាក់ទាញ​អតិថិជន​បានយ៉ាងច្រើនបែបនេះគឺ​ការឌីហ្សាញរូបរាងអនាគត​បែប Unique, ការបំពាក់បច្ចេកវិទ្យា​ថ្មីៗ​ទំនើប និងជាពិសេស​គឺចម្ងាយបើកបរ​បានឆ្ងាយ។

រថយន្ត​ Kia EV9 2024 មានជម្រើស​ option ចំនួន៣ គឺ Air, Earth និង​ GT-Line។ ក្នុងនោះ option Earth និង GT-Line គឺមាន​ការកម្មង់ទិញរហូតដល់ ៨៦%។ វាបំពាក់ភ្លើង border light ២ពណ៌, កៅអីមុខម៉ាស្សា, អេក្រង់ Head Up Display, ប្រព័ន្ធកាមេរ៉ាប៉ាណូរ៉ាមិច ៣៦០ដឺក្រេ, ប៉ាណាបែបឌីជីថល ដែលរួមបញ្ចូលដោយភ្លើង LED តូចៗ។ ក្រៅពីនេះ វាបំពាក់ប្រព័ន្ធបើកបរអូតូកម្រិត៣ទៀតផង រួមនឹង​ប្រព័ន្ធសុវត្ថិភាព​ជំនាន់ក្រោយ។

រថយន្តអគ្គិសនីនេះ បំពាក់​កញ្ចប់អាគុយទំហំ ៩៩,៨គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរ​បានចម្ងាយ ៥០១គីឡូម៉ែត្រ​ពេលសាកពេញម្តង។ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំងសរុប ២១៥សេះ និង​រមួល ៧០០ញ៉ូតុនម៉ែត្រ។ វាក៏ភ្ជាប់មក​ជាមួយដុំសាកលឿនផងដែរ ដោយសាកពី ១០% ទៅ ៨០% ប្រើពេលត្រឹម ២៤នាទី។

នៅទីផ្សារកូរ៉េ រថយន្ត Kia EV9 2024 មានតម្លៃ​ចាប់ពី ៥ម៉ឺន ៨ពាន់ដុល្លារឡើងទៅ ដោយគ្រោង​នឹង​ចេញលក់​ជាផ្លូវការ​នៅអំឡុង​ត្រីមាសទី២ នៃឆ្នាំ​២០២៣ខាងមុខនេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី