រើសទុកឱ្យហើយទៅ! ទើបចេញក្តៅៗ OPPO ៣ម៉ូឌែល គឺ Reno10, Reno10 Pro និង Reno10 Pro+ មាន​ស៊ុមកាមេរ៉ា រាងពងក្រពើទាំងអស់

  • 2023-05-25 03:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO ទើបតែបានបញ្ចេញ​ត្រកូល Reno ៣ម៉ូឌែល​នៅក្នុងប្រទេសចិន ដែលសុទ្ធសឹងជាស្មាតហ្វូនលំដាប់មធ្យម គឺ Reno10, Reno10 Pro និង Reno10 Pro+។ គួរឱ្យកត់សម្គាល់ និងចាប់អារម្មណ៍នោះ វាត្រូវបានឌីហ្សាញ​ស៊ុម​កាមេរ៉ាខាងក្រោយខុសពីគេ គឺសុទ្ធតែជារាងពងក្រពើទាំងអស់។ តោះមកតាមដាន​ Spec ស្មាតហ្វូននីមួយៗ​ដូចខាងក្រោមនេះ៖

OPPO Reno10 Pro+

-បំពាក់អេក្រង់ OLED ទំហំ ៦,៧៤អ៊ីញ ល្បើន ១២០Hz និងកម្រិតបង្ហាញរូបភាព ២៧៧២ x ១២៤០ភិចស៊ែល។

-ឈីប Snapdragon 8+ Gen 1, RAM ១៦GB និង NPU Marisilicon X។

-កាមេរ៉ា​ក្រោយ ៥០MP (main camera), ៦៤MP (telephoto) និង ៨MP (Ultra Wide)។ កាមេរ៉ាសែលហ្វី ៣២MP។

-ថ្មទំហំ ៤៧០០mAh ជាមួយការសាក 100W SuperVOOC 2.0។

-មានជម្រើសពណ៌ ខ្មៅ មាស និងស្វាយ។

-តម្លៃប្រហែល ៦១០ដុល្លារ។

OPPO Reno10 Pro

-អេក្រង់ OLED ទំហំ ៦,៧៤អ៊ីញ ល្បឿន ១២០Hz និងកម្រិតបង្ហាញរូបភាព ២៧៧២ x ១២៤០ ភិចស៊ែល។ -ឈីប Mediatek Dimensity 8200 និង NPU MariSilicon X។

-កាមេរ៉ាក្រោយទំហំ ៥០MP (main camera), ៣២MP (telephoto) និង ៨MP (Ultrawide)។ កាមេរ៉ាសែលហ្វី ៣២MP។

-ថ្មទំហំ ៤៦០០mAh គាំទ្រការសាក 100W។

-ជម្រើសពណ៌ ខៀវ ខ្មៅ និងមាស។

-តម្លៃប្រហែល ៤១០ដុល្លារ។

OPPO Reno10

-បំពាក់អេក្រង់ AMOLED ទំហំ ៦,៧អ៊ីញ ជាមួយគែមកោងសងខាង ល្បឿន ១២០Hz និងកម្រិត​បង្ហាញ​រូបភាព ១០៨០ភិចស៊ែល។

-ឈីប Snapdragon 778G និង​ជម្រើស RAM/អង្គផ្ទុកទិន្នន័យ ៨/១២៨GB, ១២/២៥៦GB និង ១២/៥១២GB។

-កាមេរ៉ាក្រោយ ៦៤MP (Main Camera), ៣២MP (telephoto) និងកាមេរ៉ា ៨MP (Ultra-Wide)។ កាមេរ៉ាសែលហ្វី ៣២MP។

-ថ្មទំហំ ៤៦០០mAh គាំទ្រការសាក 80W។

-ជម្រើសពណ៌ ខៀវ ខ្មៅ និងមាស។

-តម្លៃប្រហែល ៣៥៥ដុល្លារ៕

អត្ថបទ៖ សំភី