Salah អន់​ចិត្ត​ក្រោយ​ Liverpool មិន​អាច​ទៅ​លេង​ UCL នៅ​រដូវកាល​ក្រោយ​

  • 2023-05-26 12:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Mohamed Salah និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​សម្ដែង​ការ​អន់​ចិត្ត​ ដែល​ក្លឹប​ Liverpool ដែល​អាច​ឡើង​ទៅ​លេង​ប្រកួត​ UEFA Champions League នៅ​រដូវកាល​ក្រោយ​។

Salah បាន​និយាយ​ថា​៖«ខ្ញុំ​គឺ​ថា​ឈឺ​ចិត្ត​ខ្លាំង​មែន​ទែន​។ អត់​មាន​លេះ​អី​ឆ្លើយ​តប​នឹង​ការ​មិន​បាន​ឡើង​ទៅ​លេង​ UCL រដូវកាល​ក្រោយ​ហ្នឹង​តែ​ម្ដង​។ យើង​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ឡើង​ទៅ​លេង​ UCL ឆ្នាំ​ក្រោយ​ តែ​យើង​ធ្វើ​វា​មិន​បាន​»។

កីឡាករ​នេះ​បន្ត​ថា​៖«យើង​ជា​ Liverpool ហើយ​គ្រាន់​តែ​ជាប់​បេក្ខភាព​ទៅ​លេង​ UCL ជា​រឿង​ងាយ​ធ្វើ​បំផុត​ តែ​នេះ​ខ្ញុំ​ពិត​ជា​សុំ​ទោស​មែន​ទែន​ យើង​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ និង​ខ្លួន​យើង​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​មួយ​នេះ​»។

Liverpool កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៥ នៃ​តារាង​ប្រកួត​ Premier League ដោយ​មាន​ ៦៦ពិន្ទុ​ រី​ឯ​ Newcastle ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤ មាន​៧០ពិន្ទុ​ ខណៈ​ការ​ប្រកួត​នៅ​ PL នៅ​សល់​តែ​១ប្រកួត​ទៀត​ប៉ុណ្ណោះ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី