សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដាក់ផែនការ​ពង្រីកសាខា​ទៅកាន់គ្រប់ខេត្ត​ទូទាំង​ប្រទេស​ត្រឹមឆ្នាំ ២០២៦

  • 2023-05-30 08:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកម្មវិធី "សន្និបាត​ប្រចាំឆ្នាំ និងការបោះឆ្នោតជ្រើសតាំងក្រុមបឹ្រក្សាភិបាល អាណត្តិ ២០២៤ - ២០២៦" ស្ថិតនៅអគារកោះពេជ្រ រាជធានីភ្នំពេញ។

កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងទី១ ធ្វើបច្ចុប្បន្នភាព រាយការណ៍អំពីវឌ្ឍនភាព ក៏ដូចជាដើម្បីអបអរសាទរភាពជោគជ័យ និងសមិទ្ធផលរបស់សមាគមសហគិនវ័យក្មេងកម្ពុជាកន្លងមក ជាពិសេសសមិទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣។

ជាក់ស្ដែង សមាគមបានដាក់ផែនការពង្រីកសាខាទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តនៅតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន ពោលគឺសមាគមនឹងបង្កើតសាខាឲ្យបានគ្រប់ខេត្ត ទូទាំងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០២៦។

បន្ថែមលើនេះ គោលបំណងដ៏សំខាន់ទី២ នោះគឺការបោះឆ្នោតជ្រើសតាំងប្រធានសមាគម​សហគ្រិន​វ័យក្មេងកម្ពុជាជាផ្លូវការ និងក្រុមប្រឹក្សាភិបាលថ្មីសម្រាប់អាណត្តិ ២០២៤ - ២០២៦។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏សូមចូលរួមអបអរសាទរដល់សមាសភាពប្រធានសមាគមថ្មីជាផ្លូវការ គឺឧកញ៉ា ប៉ិច បូឡែន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី ២០២៤ - ២០២៦ ចំនួនបួនរូបដែលត្រូវបានជាប់ឆ្នោត រួមមានលោកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុន Apsara Media Services (AMS) លោក ញ៉េប ទីណាល់ ប្រធាននិងនាយកសាលា THE CAMFIRST SCHOOL លោកស្រី ប៉ោ ជូ នាយិកាគ្រប់គ្រងក្រុមហ៊ុន Allcon Consulting Co., Ltd. និងលោក គឹម សុខអេង អគ្គនាយកក្រុមហ៊ុន Borey KC Co., Ltd.។

អត្ថបទពេញនិយម