ប្រូម៉ូសិនបញ្ចុះតម្លៃ និងការចែក smart card សម្រាប់ថតរថយន្តដោយឥតគិតថ្លៃរយ:ពេល៦ខែ ពីផ្សារទំនើប អ៊ីអន ម៉លទាំង៣សាខា!
- 2023-05-31 06:56:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រូម៉ូសិនបញ្ចុះតម្លៃ និងការចែក smart card សម្រាប់ថតរថយន្តដោយឥតគិតថ្លៃរយ:ពេល៦ខែ ពីផ្សារទំនើប អ៊ីអន ម៉លទាំង៣សាខា!
ចន្លោះមិនឃើញ
ប្រូម៉ូសិនពិសេស Mid-Year Sale ពាក់កណ្តាលឆ្នាំបានមកដល់ទៀតហើយ! អតិថិជនទាំងអស់អាចមកទទួលយកកាដូ និងតម្លៃដ៏ល្អ ជាមួយការផ្តល់ជូនជាពិសេស ដែលមិនធ្លាប់មានពីផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ, ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី និង ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ពីបណ្តាលហាងជាង ៣៥០ ហាង ចាប់ផ្តើមចាប់ពីថ្ងៃទី ២ មិថុនា ដល់ ថ្ងៃទី ១១ មិថុនា ឆ្នាំ ២០២៣ ។
មិនតែប៉ុណ្ណោះ នៅក្នុងកំឡុងពេលប្រូម៉ូសិន Mid-Year Sale រយ:ពេល ១០ ថ្ងៃនេះ ផ្សារទំនើបទាំង ៣សាខា បានរៀបចំកម្មវិធីពិសេសៗជាច្រើន ដូចជាការចែកជូន smart card សម្រាប់រថយន្ត ដោយគ្រាន់តែយកវិក្កយបត្រទិញទំនិញទៅប្តូរនៅតាមបញ្ជរផ្តល់ព័ត៌មាន នៃផ្សារទំនើបនីមួយៗ និងធ្វើតាមលក្ខខណ្ឌងាយៗ។ អតិថិជនម្នាក់នឹងមានឱកាសទទួលបានកាតចំនួន១ ដែលមានសុពលភាពរហូតដល់៦ខែ សម្រាប់ការថតរថយន្តដោយឥតគិតថ្លៃ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ណាមួយដែលលោកអ្នកបានចុះឈ្មោះ។
ហើយអ្វីកាន់តែពិសេសទៀតនោះ អតិថិជនក៏អាចចួលរួមលេងហ្គេមសប្បាយៗ ដើម្បីទទួលបានរង្វាន់ផ្សេងៗជាច្រើនទៀត ហើយព្រមទាំងអាចរីករាយ និងច្រៀងលែងកំសាន្ត ជាមួយការប្រគុំតន្ត្រីពីក្រុមlive band នៅរៀងរាល់ចុងសប្តាហ៍ក្នុងកម្មវិធី Mid-Year Sale នេះផងដែរ។
កុំភ្លេចមកចូលលេងនៅផ្សារទំនើប អ៊ីអន ម៉ល ទាំងអស់គ្នាណា៎!!!