ផលិតផលខ្នរ ចាប់ផ្តើមយុទ្ធនាការណែនាំពីសារៈសំខាន់នៃអាហារពេលព្រឹកដល់សិស្សានុសិស្ស ក្នុងឱកាសទិវាកុមារអន្តជាតិ

  • 2023-06-01 02:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលជាមួយការប្រារព្ធទិវាកុមារអន្ដរជាតិ ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់លើសិទ្ធិ​ និងការលូតលាស់របស់កុមារ។ ខ្នរ ដែលជាម៉ាកផលិតផលដ៏ល្បី ពីក្រុមហ៊ុនយូនីលឹវើ កម្ពុជា បានចាប់ផ្ដើមយុទ្ធនាកាអប់រំ តាមសាលារៀនជាមួយបបរកំប៉ុងខ្នរ (Knorr Jok School Program) ដើម្បីណែនាំដល់សិស្សានុសិស្សពីអត្ថប្រយោជន៍នៃអាហារពេលព្រឹក ការយល់ដឹងពី​អាហារូបត្ថម្ភ ព្រមទាំងបានផ្តល់ ការសាកល្បងជាមួយផលិតផលអាហារបបរកំប៉ុងខ្នររបស់ខ្លួន ដល់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ៥០,០០០ នាក់ក្នុងសាលាចំនួនប្រមាណជាង ៥០សាលារៀននៅក្នុងទីក្រុងភ្នំពេញ​ និងខេត្តកណ្ដាល ។

យុទ្ធនាការដែលនឹងត្រូវបានធ្វើឡើងពីថ្ងៃទី30 ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានគោលបំណងជួយឲ្យប្អូនៗយល់ពីសារដ៏សំខាន់មួយដែលមានខ្លឹមសារពីមូលដ្ឋាននៃអាហារូបត្ថម្ភ ការទទួលទានអាហារដែលមានជីវជាតិល្អសម្រាប់រាងកាយ ការធ្វើលំហាត់ប្រាណ និងបង្កើតទម្លាប់ល្អដើម្បីទទួលបានសុខភាពល្អជាដើម។ លើសពីនេះ ប្អូនៗក៏ទទួលបាននូវការចែកជូនផលិតផល បបរកំប៉ុង​ខ្នរ សម្រាប់ទទួលទាន ជាអាហារពេលព្រឹក សម្រន់ ដែលជាផលិតផល ដែលមានគុណភាព មិនត្រឹមតែមានរសជាតិឈ្ញុយឆ្ញាញ់ ថែមទាំងសម្បូរជីវជាតិ ព្រោះមានបន្ថែម វីតាមីន B1 B3 B6 ដែលមានសារប្រយោជន៍សម្រាប់សុខភាព។​

លោក ពៅ ប៉ូឡែន ប្រធានទីផ្សារ ផ្នែកអាហារូបត្ថម្ភ ប្រចាំតំបន់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា របស់ ក្រុមហ៊ុន យូនីលឹវើ បានថ្លែងថា៖ “រឿងល្អៗចាប់ផ្ដើមពីអាហារឆ្ងាញ់ៗ ជាពិសេសនាពេលព្រឹកព្រលឹម ព្រោះជួយផ្តល់នូវថាមពលទាំងរាងកាយ និង​ស្មារតី​ដើម្បី ជម្រុញអោយយើងអាចបន្តការងារ​ប្រចាំថ្ងៃ ពិសេស​សម្រាប់ប្អូនៗកុមារ វាមានសារសំខាន់ដើម្បីអោយខួរក្បាលមាន​ថាមពល មានស្មារតី​ចងចាំល្អ និងរៀនសូត្របាន​ពូកែ។​

គួរបញ្ជាក់ផងដែរថា ខ្នរគឺជាម៉ាកល្បីឈ្មោះលំដាប់ថ្នាក់អន្តរជាតិ​។ ​ទស្សនវិស័យរបស់ខ្នរ គឺ​ បង្ហាញ ក្តីស្រឡាញ់ ទៅអ្នកប្រើប្រាស់ តាមរយៈការបង្កើតអាហារឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ និងមានប្រយោជន៍សម្រាប់សុខភាព ពោលគឺនៅក្នុងផលិតផល ខ្នរ ស្ទើរតែគ្រប់មុខ សុទ្ធតែមានបន្ថែមនូវ​ជីវជាតិដូចជា ​ ការបន្ថែមជាតិដែកនៅក្នុងផលិតផល​ ម្សៅស៊ុប និង​ដុំស៊ុបខ្នរ ជាដើម ដើម្បីអោយប្រាកដថា​ម្ហូបគ្រប់ចានចម្អិនជាមួយផលិតផល ខ្នរ សុទ្អតែមានរសជាតិឈ្ងុយឆ្ងាញ់ និង​សម្បូរដោយជីវជាតិ ។​សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុករបស់ផលិតផលខ្នរ តាមរយៈ https://web.facebook.com/KnorrCambodiaOfficial

អត្ថបទថ្មី