HTC វិលត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនជាថ្មី ជាមួយកំពូលទូរស័ព្ទ HTC U23 Pro កាមេរ៉ា 4គ្រាប់
- 2023-06-01 09:33:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HTC វិលត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនជាថ្មី ជាមួយកំពូលទូរស័ព្ទ HTC U23 Pro កាមេរ៉ា 4គ្រាប់
ចន្លោះមិនឃើញ
ក្រុមហ៊ុន HTC បានប្រកាសវិលត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនជាថ្មី ជាមួយទូរស័ព្ទម៉ូឌែលថ្មី ស៊េរីទំនើប ដែលមានឈ្មោះថា HTC U23 Pro។
ស្មាតហ្វូន HTC U23 Pro ជាទូរស័ព្ទដែលក្រុមហ៊ុន HTC ទើបប្រកាសចេញដាក់លក់។ ទូរស័ព្ទនេះ មានទំហំអេក្រង់ ៦,៧ អុីង ជាប្រភេទអេក្រង់ OLED និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 13។ វាបំពាក់ដោយកាមេរ៉ាក្រោយ ៤គ្រាប់ ថតបានរហូតដល់ទៅ 108 megapixel ជាមួយប្រព័ន្ធទប់លំនឹង OIS។ ចំណែកវីដេអូវិញ ទូរស័ព្ទនេះ អាចថតបានក្នុងកម្រិត 4K 30frame ក្នុងមួយវិនាទី។ កាមេរ៉ាមុខ មានទំហំ ៣២ megapixel អាចថតប្លង់ទូលាយបានល្អ និង ផលិតសាច់រូបភាពច្បាស់។ ក្រុមហ៊ុន HTC បានបំពាក់ Chip ប្រភេទ Snapdragon 7 Gen ទៅលើទូរស័ព្ទនេះ និងបំពាក់ GPU ប្រភេទ Adreno 644។
HTC U23 Pro មាន ២ជម្រើស គឺប្រភេទ Ram 8GB និង Ram 16GB ដោយវាមានទំហំផ្ទុកក្នុងម៉ាសុីន 256GB។ ចំណែកថ្មរបស់វាវិញមានទំហំ 4600 មីលីអំពែរ។ ទូរស័ព្ទនេះ មកជាមួយជម្រើស ២ពណ៌ គឺពណ៌ ស និងពណ៌កាហ្វេ បែកខ្មៅ។ ចំពោះតម្លៃដាក់លក់នៅទីផ្សារក្រៅប្រទេស ទូរស័ព្ទ HTC U23 Pro មានតម្លៃប្រហែលខ្ទង់ ៥៩០ដុល្លារអាមេរិក៕