ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និងវណ្ណដា នឹង​រៀប​ចំការ​ប្រគំតន្រ្ដី និង​បទពិសោធន៍ឌីជីថលហៅថា TrueFest

  • 2023-06-02 08:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិបានស​ហការ​ជាមួយ ផលិតកម្មបារមី និង​​លោក​ វណ្ណដា​ ដែលជា​ទូត​សុឆ្ទន: បាន​នាំមក​កម្មវិធីដែល​មាន​ឈ្មោះថា TrueFest ។ ក្នុង​នោះផង​ដែរ ក្រុមហ៊ុន​ទ្រូម៉ាន់នី នឹង​ធ្វើការ​បង្ហាញ​ជូន​នូវ​មុខ​ងារថ្មី និងប្លែកភ្នែកសម្រាប់​ទីផ្សារបច្ចុប្បន្ន ​ជាមួយ​​បទពិសោធន៍ឌីជីថលជូនដល់អ្នក​គាំទ្រ​ ជាមួយ​ការ​ប្រគំតន្រ្ដី តាម​រយ:កម្ម​វិធី TrueFest។ ការរៀបចំ​កម្ម​វិធី​នេះឡើងក្នុងគោលបំណង ឲ្យហ្វេនៗ ​ទទួល​បាន​នូវភាពភ្ញាក់​ផ្អើល និង​អ្វីដែល​ពិសេសៗ​ ពីលោក​ វណ្ណដា និ​ង​ទ្រូម៉ាន់នីផង​ដែរ។

កម្ម​វិធី​ប្រគំតន្រ្ដី ក៏ដូចជាបទពិសោធន៍ឌីជីថលនេះ មានការ​ចូល​រួម​ដោយផ្ទាល់ពី​លោក​​ វណ្ណដា ​និង តារា​ចម្រៀងល្បីៗ មក​ពី​ផលិតកម្ម​បារមី​ច្រើន​រូប​ទៀតដូចជា កញ្ញា​ Sophia Kao លោក​ វណ្ណថាន និង​ក្រុម​ចំរៀង​ Polarix ដែលនឹង​ធ្វើ​ឲ្យ​កម្មវិធីកាន់​តែសប្បាយរីករាយ​ដល់​សំណាក់​អ្នក​គាំទ្រផងដែរ។

​លោកអ្នកអាចទិញ​សំបុត្រ​ចូល​រួម​បាន នៅលើ APP LIVE. by Wonderpass ឬ ចូល​តាម​លីងដែលផ្ដល់​ជូន​នេះ៖​ https://wonderpass.asia/event/truefest រួចចុចទូទាត់តាម TrueMoney Wallet តែមួយគត់។ កម្មវិធីនេះនឹងប្រារព្ធនៅផ្សារទំនើប អ៉ីអនម៉លសែនសុខ នាថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 ចាប់ពីម៉ោង​ 5 ល្ងាច ​រហូត​ដល់​ ម៉ោង​ 9 យប់។

គួរ​បញ្ជាក់​ផង​ដែរថា ​រាល់​ទឹក​ប្រាក់ដែល​ទទួលបាន​ពីការលក់សំបុត្រ​នឹងយកទៅ​បរិច្ចាគ​តាម​កម្មវិធីសប្បុសធម៍ TrueMoney x VannDa Charity Fund ។​

សម្រាប់​ព័័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​ TrueMoney Cambodia Facebook page : https://www.facebook.com/TrueMoneyCambodia

អត្ថបទពេញនិយម