ក្រុមហ៊ុន អឺបេនលែន ប្រកាសបើកសម្ពោធលក់បុរីចន្ទគីរីគម្រោងទី 2ជាផ្លូវការ

  • 2023-06-05 06:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន បានសម្ពោធបើកលក់ជាផ្លូវការនូវបុរីចន្ទគីរី គម្រោងទី 2 របស់ខ្លួនកាលពីព្រឹកថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2023នេះ ដែលគម្រោងថ្មីនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ 500 ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ 2 និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។

ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន បានសម្ពោធបើកលក់ជាផ្លូវការនូវបុរីចន្ទគីរី គម្រោងទី 2 របស់ខ្លួនកាលពីព្រឹកថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2023នេះ ដែលគម្រោងថ្មីនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ 500 ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ 2 និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។

បុរីចន្ទគីរី គម្រោងទី​ 2 គឺជាគម្រោងបុរី និងផ្ទះអាជីវកម្មថ្មី សាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ 7.5 ហិកតា ដែលជា​គម្រោង​បុរីទី 2 អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន រចនាយ៉ាងសម្រិតសម្រាំងបំផុតដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយ​ប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសស័ក្តិសមបំផុតសម្រាប់លោកអ្នកចង់រស់នៅក្នុងទីក្រុងបែបសហគមន៍ជិតស្និទ្ធក្នុងធម្មជាតិ ជាមួយនឹងការរចនាប្លង់មេហ៊ុមព័ទ្ធដោយ ធម្មជាតិ សួន​សេនត្រលផាក និង​សួន​តូចៗមានមុខងារពិសេសរហូតដល់ 32 រចនាបថខុសៗគ្នា។

ថ្លែងក្នុងឱកាសដ៏រំភើបនេះដែរ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក កាំង ហុក បាន​បកស្រាយ​ពី​គោល​គំនិត​ផ្តួចផ្តើម​​គម្រោង​ចន្ទគីរី ថា «ក្នុង​នាមជាស្ថាបនិក និងស្ថាបត្យករមួយរូប ខ្ញុំជឿជាក់ថា ការរចនា និងសាងសង់ផ្ទះមួយបានល្អ គឺស្មើនឹងសុភមង្គលលមួយគ្រួសារ។ គម្រោងបុរីចន្ទគីរីនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងផ្ទះក្តីស្រម៉ៃអតិថិជនរបស់ពួកយើង។»

លោកបានបន្តមានប្រសាសន៍បន្ថែមទាក់ទងនឹងសក្តានុពលនៃទីតាំងរបស់បុរីចន្ទគីរី គម្រោងទី2 នេះផងដែរថា​ «ក្រៅពីហ៊ុមព័ទ្ធបរិស្ថានធម្មជាតិ និងស្ទឹងព្រែកត្នោត បុរីចន្ទគីរី គម្រោងទី2 ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលនឹងក្លាយជាតំបន់ទីក្រុងរណបមួយដ៏មានសក្តានុពលខ្លាំងនាពេលឆាប់ៗនេះ។ ជាពិសេសទីតាំងនៅ​ជិតទី​ប្រជុំជន ​និងនៅជិតព្រលានយន្តហោះអន្តរជាតិថ្មីផងដែ។»

រចនាឡើងជាមួយគោលគំនិត «ល្អគន់» ពោល​មិន​ល្អឆើតមើលកាន់តែយូរ កាន់តែស្រស់ស្អាត រស់នៅកាន់តែយូរ ជីវិតកាន់តែប្រសើរជាងមុន និង គោលគំនិត«ខ្លឹម» ដែលប្រកាន់ខ្ជាប់នូវ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់នៃគ្រប់សំណង់ផ្ទះនីមួយៗ បុរីចន្ទគីរី គម្រោងទី2 មានផ្តល់ជូននូវផ្ទះ និងវីឡាចំនួន​ 6 ប្រភេទខុសៗពីគ្នារួមមាន៖ វីឡាឧត្តម V2 ​​ វីឡាខ្លឹម V2 វីឡាភ្លោះV2 វីឡាកូនកាត់ល្អ V2 ផ្ទះអាជីវកម្ម A និង​ផ្ទះអាជីវកម្ម B។ ក្នុងគម្រោងថ្មីនេះ បុរីចន្ទគីរី បានរចនាបន្ថែមនូវប្រភេទផ្ទះអាជីវកម្ម ដែលមានភាពបត់បែន សមស្របតាមតម្រូវការអ្នកប្រើប្រាស់ ដោយមានជាន់ផ្ទាល់ដីសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និងជាន់ខាងលើអាចកែច្នៃជាការិយាល័យ ឬកន្លែងរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។ មិនតែប៉ុណ្ណោះ បុរី​​ក៏​បាន​បញ្ចូល​ការរចនាផ្ទះបាយបើកចំហថ្មី​ ដែលអាចអនុញ្ញាតឱ្យលោកអ្នកចំណាយពេលវេលាមានតម្លៃក្នុងការចម្អិន និងទទួលទានអាហារជួបជុំជាមួយក្រុមជាមួយក្រុមគ្រួសារនិង មិត្តភក្កិ។

ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់បុរីចន្ទគីរី គម្រោងទី 2 ថ្មីនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្ដិយស អតិថិជន​ម្ចាស់​ផ្ទះបុរីចន្ទគីរី​ គណៈគ្រប់​គ្រងជាន់​ខ្ពស់នៃ​ក្រុម​ហ៊ុន​ អឺបេនលែន និង​ ក្រុម​ហ៊ុន​ ISI GROUP ក៏បាន​ចូល​រួមប្រកាស​បើក​សម្ពោធវីឡាគំរូថ្មីនៃ​គម្រោងនេះ និងការចូលទស្សនាផ្ទះគម្រូដោយផ្ទាល់ផងដែរ។ កាន់តែពិសេស ក្នុងឱកាស​នេះ​​ បុរី​ចន្ទគីរីផ្តល់ជូនតម្លៃពិសេសសម្រាប់​18 វីឡា និង​ផ្ទះដំបូង ដែល​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ 13%នៃ​តម្លៃផ្ទះសុទ្ធថែមទៀតផង។

គួរបញ្ជាក់​ផង​ដែរថា ក្រោយពីចំណាយពេលអស់រយៈពេលជាង4ឆ្នាំ ទៅលើការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង តម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន ទើបនឹង​បញ្ចប់ការអភិវឌ្ឍ បុរីចន្ទគីរី គម្រោងទី1 ប្លុកដំបូងថ្មីៗនេះ ហើយចាប់ផ្តើមប្រគល់ផ្ទះជូនម្ចាស់ផ្ទះជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះផងដែរ ប្រកបដោយ​ទំនុកចិត្ត​​ និង​ការ​ពេញ​ចិត្ត​ពី​ម្ចាស់គេហដ្ឋាន​។

ក្រុមហ៊ុន អឺបេនលែន បានឈ្នះពានរង្វាន់លើ​គម្រោង​ដែលខ្លួនបាន​អភិវឌ្ឍន៍​ជាបន្តបន្ទាប់រួមមានអគារខុនដូប្រណិត Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី ។ ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ

និងកម្សាន្ត ប្រកបដោយផាសុកភាព ។ ជាពិសេស ការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែងដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូល ដោយប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនៈ «ជឿជាក់ទៅលើភាពប្រសើរជាងមុន»។ ឆ្នាំនេះ គឺជាការអបអរសាទរខួប​ 10ឆ្នាំ របស់ក្រុមហ៊ុនអឺបេនលែន ក្នុងវិស័យអចលទ្រព្យប្រកបដោយភាពជោគជ័យ។​ ក្រុមហ៊ុនអឺបេនលែន ប្តេជ្ញាចិត្តនឹងនៅតែបន្តដំណើរក្នុងការអភិវឌ្ឍគម្រោងដ៏មានអត្ថន័យជាច្រើនទៀតនាពេលខាងមុខនេះ។

សម្រាប់ព័ត៌មានលំអិតអំពីបុរីចន្ទគីរីគម្រោងទី 2 លោកអ្នកអាចមកទស្សនាផ្ទះគម្រូដោយផ្ទាល់ និងចូលទៅកាន់ក្រុមតេឡេក្រោម ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 061 888 580 / 015 588 580។​​   អំពីក្រុមហ៊ុន អឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI GROUP ដែលត្រូវបានទទួលស្គាល់តាមរយៈ ការបង្កើតគម្រោងប្រណីតៗពោរពេញ ដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាទីតាំងសហគមន៏ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។