Ford Ranger នឹង​មានម៉ូឌែល​ប្រើ​ Plug-in Hybrid  ឆ្នាំក្រោយ

  • 2023-06-05 08:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford Ranger ជំនាន់ក្រោយ​ នឹង​មកជាមួយ​ជម្រើស​ម៉ាស៊ីនថ្មីគឺប្រើ​ Plug-in Hybrid ដែល​អាច​ចាក់សាំង​ផង និង​សាកភ្លើង​ផង នៅឆ្នាំ​ក្រោយ។

តាមការចុះផ្សាយរបស់វេបសាយរថយន្តអូស្ត្រាលី Drive  បាន​បង្ហាញ​ឱ្យដឹងថា នៅឆ្នាំ​២០២៤ រថយន្ត​ភីកអាប់ធុនកណ្តាល​នេះ នឹង​ប្រើម៉ាស៊ីនសាំង EcoBoost ដំណើរការ​ជាមួយម៉ូទ័រ​អគ្គិសនីមួយឬពីរ។

យ៉ាងណាមិញ គេមិនដឹងថា ពេលម៉ាស៊ីននេះ​ដំណើរការជាមួយគ្នាផលិតកម្លាំង​សេះ​បានប៉ុន្មាន ហើយពេល​សាកពេញ​ធ្វើដំណើរបានចម្ងាយ​ប៉ុន្មានគីឡូម៉ែត្រឡើយ។ ប៉ុន្តែកាលពីពេលកន្លងទៅ គេធ្លាប់បានរំពឹងថា ម៉ាស៊ីន​ និងម៉ូទ័រ​រួមគ្នារបស់​រថយន្ត Ford Ranger នេះ អាចផលិតបានកម្លាំង​ ៣៦២សេះ។

គួរ​រំលឹក​ថា កាលពីឆ្នាំមុន Ford បាន​ដាក់សុំសិទ្ធិម៉ាកសម្គាល់ពាណិជ្ជកម្ម​ Ranger Lightning ជាមួយការិយាល័យកម្មសិទ្ធិបញ្ញា​សហភាព​អឺរ៉ុប។ នេះមានន័យថា Ford កំពុង​រៀបចំ​ផលិតរថយន្ត​ Ranger ជាប្រភេទអគ្គិសនីហើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី