ការិយាល័យ​លក់នៃគម្រោង​ ព្រីនស៍ វ័ន ត្រូពិកា បានបើកសម្ពោធ​យ៉ាងអធិកអធម

  • 2023-06-05 09:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រំពឹង​ទុក​ចំពោះ​លំនៅ​ឋាន​ដ៏​ល្អ​ប្រសើរ​របស់​អតិថិជន គម្រោង ព្រី​ន​ស៍ វ័ន ត្រូ​ពិកា​ បាន​​សម្ពោធ​ការិយាល័យ​លក់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី 31 ខែឧសភា ឆ្នាំ ​2023 ព្រមទាំង​បាន​អញ្ជើញ​អតិថិជន និង​មិត្ត​អ្នក​សារព័ត៌មាន​ជា​ច្រើន​ចូលរួម​ទស្សនា​គម្រោង ក៏​ដូច​ជា​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​សួនច្បារ និង​ជជែក​គ្នា​លេង​កម្សាន្ត​ ។

ទេសភាព​ដ៏​ស្រស់​ស្អាត ​និង​សំណង់​ប្រកបដោយ​គុណភាព​ខ្ពស់ បាន​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជាមួយនឹង​ភាព​ស្រស់​ស្អាត​របស់​គម្រោង​នេះ ​។ ការ​ឌី​ហ្សា​ញ​របស់​គម្រោង​មាន​ភាព​ស្រស់​ស្អាត ​និង​មានមុខ​ងារ​ពេញលេញ ​។ សួនច្បារ​ដ៏​ស្រស់​ឆើតឆាយ បាន​ផ្តល់​ជា​ម្លប់​ត្រជាក់ ក៏​ដូច​ជា​ផ្កា និង​រុក្ខជាតិ​បៃតង​ដ៏​ស្រស់​ស្អាត ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ​។

ការ​សម្ពោធ​គម្រោង ព្រី​ន​ស៍ វ័ន ត្រូ​ពិកា បាន​បង្ហាញ​នូវ​គំរូ​លំនៅ​ឋាន​ដ៏​ល្អ​ប្រសើរ​សម្រាប់​ថ្ងៃ​អនាគត​ដល់​ម្ចាស់ផ្ទះ អតិថិជន និង​អ្នក​សារព័ត៌មាន​ជាង 10 ស្ថាប័ន ​។ លើស​ពី​នេះ ពួក​គេ​ក៏​បាន​ដើរ​ទស្សនា​ការិយាល័យ​លក់ និង​ផ្ទះ​គំរូ​នៃ​គម្រោង ព្រី​ន​ស៍ វ័ន ត្រូ​ពិកា​ផង​ដែរ​ ។

លោក Vic Guo នាយក​ទីផ្សារ​របស់​គម្រោង ព្រី​ន​ស៍ វ័ន ត្រូ​ពិកា បាន​សង្កត់ធ្ងន់​លើ​គោលការណ៍​លក់ «​ដក​ប្រាក់​វិញ​ដោយ​មិន​ចាំបាច់​មាន​ហេតុផល​» និង «តម្លៃ​សមរម្យ​» ។ លោកបញ្ជាក់​ថា គោលការណ៍​លក់ «ដក​ប្រាក់​វិញ​ដោយ​មិន​ចាំបាច់​មាន​ហេតុផល​» គឺ​មាន​ន័យ​ថា ក្នុង​រយៈពេល 45 ថ្ងៃក្រោយ​ពេល​ប្រគល់​ផ្ទះ ក្រុមហ៊ុន​នឹង​ប្រគល់​ប្រាក់ 100% ទៅ​អតិថិជន​វិញ​ទោះ​ដោយសារ​ហេតុផល​មិន​ពេញចិត្ត​ណាមួយ​ក៏​ដោយ​ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ អស់​រយៈពេល 8 ឆ្នាំ យើង​តែងតែ​បំពេញ​នូវ​ទំនួល​ខុស​ត្រូវ​សង្គម ដោយ​យើង​មិន​ត្រឹមតែ​នាំ​មក​នូវ​លំនៅ​ឋាន​ដែល​មានគុណ​ភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គិតគូរ​ផង​ដែរ​នូវ​ផលប្រយោជន៍​របស់​អ្នកទិញ​ផ្ទះ​គ្រប់​រូប​ ។

ការ​ទិញ​ផ្ទះ គឺជា​ការ​ចំណាយ​ដ៏​ធំ​មួយ​សម្រាប់​គ្រួសារ​មួយ ដូចនេះ​យើង​ផ្តល់​នូវ​គោលការណ៍​ពិសេស​ដែល​អាច «ដក​ប្រាក់​វិញ​ដោយ​មិន​ចាំបាច់​មាន​ហេតុផល​» ក្នុង​គោលបំណង​កាត់​បន្ថយ​ហានិភ័យ​របស់​អ្នកទិញ ហើយ​យើង​ក៏​សូម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សេង​ៗ​អនុវត្ត​គោលការណ៍​នេះ​ដូច​យើង​ដែរ ក្នុង​គោលបំណង​គិតគូរ​ដល់​អត្ថប្រយោជន៍​អតិថិជន​ជា​ចម្បង ក៏​ដូច​ជា​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​វិជ្ជមាន​ក្នុង​វិស័យ​នេះ ​។

ក្នុង​នាម​ជា​គម្រោង​បុរី​វីឡា​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ រៀល អ៉ី​ស្ទេ​ត គ្រុប ព្រី​ន​ស៍ វ័ន ត្រូ​ពិកា​បាន​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត «កសាង​ជីវិត​ឲ្យ​កាន់តែ​ប្រសើរ​» និង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​អ្នកជំនាញ​ល្បី​ៗ​លំដាប់​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​គម្រោង​យើង​មានគុណ​ភាពល្អ និង​ប្រកបដោយ​ភាព​បៃតង សុវត្ថិភាព និង​ផាសុកភាព​ ។

ចាប់តាំងពី​ការ​បង្កើត​ក្រុមហ៊ុន​មក ព្រី​ន​ស៍ រៀល អ៉ី​ស្ទេ​ត គ្រុប បាន​ផ្តោត​សំខាន់​លើ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ការ​សាងសង់​គម្រោង​សម្រាប់​កម្រិត​មធ្យម​និង​កម្រិត​ខ្ពស់ ​។ បន្ទាប់​ពី​ធ្វើការ​អភិវឌ្ឍ​ខ្លួន​អស់​រយៈពេល 8 ឆ្នាំ​មក ព្រី​ន​ស៍ រៀល អ៉ី​ស្ទេ​ត គ្រុប បាន​ក្លាយទៅជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​។ ក្នុង​នាម​ជា​គម្រោង​បុរី​វីឡា​លំដាប់​ខ្ពស់​និង​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ រៀល អ៉ី​ស្ទេ​ត គ្រុប ព្រី​ន​ស៍ វ័ន ត្រូ​ពិកា នឹង​ក្លាយជា​ស្នាដៃ​គោល​របស់​ក្រុមហ៊ុន​ព្រី​ន​ស៍ រៀល អ៉ី​ស្ទេ​ត គ្រុប ដើម្បី​បន្ត​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​ឲ្យ​មានគុណ​ភាព​ខ្ពស់​បន្ថែម​ទៀត​សម្រាប់​ទីផ្សារ​ភ្នំពេញ និង​កម្ពុជា​ទាំងមូល ​។

​បើធៀប​នឹង​គម្រោង​ផ្សេង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ព្រី​ន​ស៍ វ័ន ត្រូ​ពិកា បាន​បង្ហាញខ្លួន​ឡើង​តាម​រយៈ​ការ​បើក​សម្ពោធ​ការិយាល័យ​លក់​របស់​ខ្លួន ដោយ​សន្យា​ថា​ នឹង​សម្រេច​នូវ​ភាពល្អ​ប្រសើរ​ក្នុង​ការ​រស់នៅ​សម្រាប់​អតិថិជន​ទាំងអស់​ ។ សួនច្បារ ក្លឹ​ប ប្រ​ផឹ​ធី ទិដ្ឋភាព​រស់នៅ និង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​លោក​អ្នក​មើលឃើញ​នៅ​ទី​នេះ នឹង​បង្ហាញខ្លួន​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ​។

សួនច្បារ​ស្រស់​ស្អាត ហ៊ុំ​ព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតង ផ្តល់​នូវ​ការ​រស់នៅ​បែប​ធម្មជាតិ ក្លឹ​ប​កម្សាន្ត​បែប​ឯកជន ផ្តល់​ការ​រស់នៅ​បែប​រីករាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​បំពេញ​នូវ​រាល់​តម្រូវការ​ដែល​លោក​អ្នក​ប្រាថ្នា​ចង់បាន ។ សេវាកម្ម 24h ផ្តល់​សេវា​ប្រ​ផឹ​ធី សេវា​គ្រប់គ្រង​ផ្ទះ និង​សេវា​ថែទាំ​កុមារធ្វើ​ឲ្យ​ការ​រស់នៅ​មាន​ភាព​ងាយស្រួល និង​អស់​នូវ​ទុក្ខ​កង្វល់ ។

គម្រោង​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ប្រកបដោយ​ភាព​ផ្ចិតផ្ចង់ និង​មាន​ទំហំ​ធំ​ទូលាយ​ ។ ផ្ទះ​ទំហំ 143-625㎡ ផ្តល់​បទ​ពិសោធន៍​រស់នៅ​ថ្មីសន្លាង​ក្នុង​ទីក្រុង​ភ្នំពេញ​ ។ ការ​ឌី​ហ្សា​ញ​ផ្ទះ​បែប​បួន​ជ្រុង និង​មានមុខ​ងារ​ពេញលេញ ខ្យល់អាកាស​ និង​ពន្លឺ​ថ្ងៃ​ចេញចូល​ល្អ វេរ៉ង់ដារ​ធំ​ទូលាយ ការ​ឌី​ហ្សា​ញ​ផ្ទះ​កម្ពស់​3 ​ជាន់​កន្លះ ប្រព័ន្ធ ​Smart-Home និង​ប្រព័ន្ធ​សន្សំ​សំចៃ​ថាមពល ត្រូវការ​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ការ​រស់នៅ​មាន​ភាព​ងាយស្រួល និង​ប្រកបដោយ​ភាព​បៃតង សុវត្ថិភាព និង​ផាសុកភាព ​៕