កម្ពុជា ​រក​បាន​មេដាយ​មាស​សរុប​៩​គ្រឿង​ហើយ​នៅ​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​

  • 2023-06-08 02:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣​នេះ​រក​បាន​មេដាយ​មាស​សរុប​ដល់​ទៅ​៩​គ្រឿង​ហើយ ​ខណៈ​ដែល​មេដាយ​ប្រាក់​វិញ ១៩​គ្រឿង សំរឹទ្ធ​៣៦​គ្រឿង។

​ដំណើរ​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ ​ក្រៅ​ពី​មេដាយ​ទៅ ​កម្ពុជា​ក៏​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​អន្ដរជាតិ​ផង​ដែរ​ទៅ​លើ​ការ​រៀប​ចំ​ទទួល ​និង​ក្រុម​ការងារ​ស្ម័គ្រចិត្ត​ដែល​ជួយ​ដល់​ក្រុម​អត្តពលិក​ជន​ពិការ​បាន​យ៉ាង​ល្អ។ ​នេះ​ជា​សណ្ដាន​ចិត្ត​ដ៏​វិសេសវិសាល​មួយ​សម្រាប់​កម្ពុជា ​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ជា​លើក​ដំបូង។ ​មិន​អាច​ទទួល​បាន​មេដាយ​ប្រជែង​កំពូល​តារាង​បាន ប៉ុន្តែ​កម្ពុជា​បាន​ឈ្នះ​ទឹក​ចិត្ត​អត្ពពលិក​ដែល​ចួល​រួម​ទាំង​អស់​ទៅ​ហើយ។

​សូម​បញ្ជាក់​ថា​មេដាយ​មាស​ទាំង​៩​គ្រឿង​ដែល​កម្ពុជា​រក​បាន​នោះ​គឺ​ចេញ​ពី​កីឡា​ការិនី​ វ៉ិត ចន្ថា ​៣​គ្រឿង ​គង់ សិលា ​២​គ្រឿង ​វ៉ាន់​ សុចិន ១​គ្រឿង យិន សូត ​១​គ្រឿង ​ងួន រតនា ​១​គ្រឿង ​និង​ក្រុម​បាល់​បោះ​រទេះ​៣ទល់​៣ ​​ចំនួន​១​គ្រឿង ៕

អត្ថបទ៖ ប្រុស យុទ្ធ