Kia K5 2024 តម្លៃជាង ២ម៉ឺន ៥ពាន់ដុល្លារ ត្រៀមប្រជែងជាមួយ Sonata របស់ Hyundai

  • 2023-06-16 02:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែបាន៣ខែ​ប៉ុណ្ណោះ​បន្ទាប់ពី Hyundai បាន​ប្រកាស​រថយន្តស៊ីដេន Sonata 2024 នោះមក ក្រុមហ៊ុន​រថយន្ត​គូប្រជែង​របស់​កូរ៉េដូចគ្នា គឺ Kia បាន​ប្រកាស​ចេញ​ស៊ីដេនស៊េរីថ្មីដូចគ្នា គឺ Kia K5 2024 ដែលមាន​តម្លៃ​ចាប់ពី​ជាង ២ម៉ឺន ៥ពាន់ដុល្លារឡើងទៅខុសៗគ្នា​ទៅតាម option នីមួយៗ។

សូមមើលតារាងខាងក្រោម៖

រថយន្ត​នេះ ប្រើម៉ាស៊ីនទាក់បូ ១,៦លីត្រ ស៊ីឡាំង៤ ផលិតបាន​កម្លាំង ១៨០សេះ និងកម្លាំង​រមួល ២៦៤ញូតុនម៉ែត្រ ដំណើរ​ការ​ជាមួយ​ប្រអប់លេខ​អូតូ ៨វគ្គ រត់​ប៉ុងមុខ។ តែយ៉ាងណាមិញ សម្រាប់ option ខ្ពស់​ជាងគេ​គឺ Kia K5 GT ប្រើ​ម៉ាស៊ីន​ទាក់បូ​ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៩០សេះ និង​កម្លាំង​រមួល ៤២១ញូតុនម៉ែត្រ ដំណើរ​ការ​ជាមួយ​ប្រអប់​លេខ Dual Clutch ៨វគ្គ។

សម្រាប់ option LX5 បំពាក់​ចង្កៀង LED កញ្ចក់ acoustic laminate និង​កង់ទំហំ ១៦អ៊ីញ។ វា​បំពាក់​ប្រព័ន្ធ​ត្រជាក់អូតូ Dual-zone និង speaker ៦គ្រាប់ ព្រមទាំង​ប្រព័ន្ធ​កម្សាន្ត​ថាច់ស្រ្គីន ៨អ៊ីញ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម