ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បើកទទួលការកក់រថយន្ត Toyota Wigo 2024 ហើយ ជាមួយតម្លៃពិសេសបំផុតក្រោម 2 ម៉ឺនដុល្លារតែប៉ុណ្ណោះ

  • 2023-06-22 11:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ រថយន្ត Toyota Wigo ស៊េរីឆ្នាំ 2024 ត្រូវបានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ប្រកាសបើកទទួលការកក់ជាមួយតម្លៃពិសេសដ៏អស្ចារ្យបំផុត គឺត្រឹមតែ 1 ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ រួមជាមួយនឹងការផ្តល់ជូនកាដូជាច្រើនទៀតផងដែរ សម្រាប់អតិថិជនដែលបានកក់ក្នុងឱកាសនេះ។

រថយន្តថ្មីខ្នាតតូចកម្រិតថវិកានេះ បានមកជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងទាក់ទាញ មានសមត្ថភាពខ្លាំងស័ក្តិសមតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ព្រមជាមួយតម្លៃសមរម្យបំផុត និងសន្សំសំចៃស្របទៅតាមតម្រូវការអតិថិជនបច្ចុប្បន្ន។

សូមជម្រាបថា Toyota បានបង្ហាញចេញរថយន្ត Toyota Wigo 2024 ដែលជារថយន្តប្រភេទ A-Hatchback កាលពីដើមឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឱ្យកក្រើកទីផ្សារប្រទេសនេះយ៉ាងខ្លាំង ដោយទទួលបានការកក់យ៉ាងច្រើនបំផុតនាតាំងពីពេលនោះដល់ថ្ងៃនេះ។

រថយន្ត Toyota Wigo 2024 ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងថ្មី ដោយមានប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម កម្ពស់ 1,505 ម.ម ប្រវែងពីកង់មុខ ទៅកង់ក្រោយ 2,525 ម.ម និងកម្ពស់ពីដីទៅបាតរថយន្ត 160 ម.ម។ ទំហំនេះ គឺស៊ីគ្នាជាមួយនឹងរូបរាងដែលបានរចនាទាន់សម័យ និងទាក់ទាញ។

ផ្នែកខាងក្រៅរបស់ Toyota Wigo 2024 ត្រូវបានឌីហ្សាញជាបែបស្ព័រ ជាពិសេសផ្នែកខាងមុខគឺមានអំណាចទាំងចង្កៀងដែលជាប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Daytime running Light និងកាងលំហូរខ្យល់ ជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D អូសកាត់ពីទ្វារខាងមុខ ដល់ខាងក្រោយ។

ចំណែកផ្នែកខាងក្នុងរបស់រថយន្តនេះវិញ គឺមានភាពទូលាយទាំងជួរខាងមុខ និងជួរខាងក្រោយ រួមនឹងបច្ចេកវិទ្យាថ្មីៗថែមទៀតផង ធ្វើឱ្យអ្នកដំណើរក្នុងរថយន្តទទួលបានអារម្មណ៍ល្អ និងផាសុកភាព។ Toyota Wigo 2024 បានបំពាក់អេក្រង់កម្សាន្តថាច់ស្គ្រីន ទំហំ ៨អ៊ីញ។ ជាមួយគ្នានេះ ផ្ទៃតាបឡូ និងបរិក្ខារប្រើប្រាស់ ត្រូវបានរចនាជាលក្ខណៈបែបស្ព័រ ស័ក្តិសមជាមួយអតិថិជនដែលជាយុវវ័យ។

ទន្ទឹមនឹងនេះ តូយ៉ូតា ក៏មិនភ្លេចឡើយនូវការបំពាក់ប្រព័ន្ធសុវត្ថិភាព បើទោះរថយន្តនេះ ជាប្រភេទធុនតូចលំដាប់ថវិកាយ៉ាងណាក្តី ពោលគឺ Toyota Wigo 2024 បានបំពាក់ពោងសុវត្ថិភាពចំនួន៦គ្រាប់មួយជុំរថយន្តតែម្តង។ លើសពីនេះ មុខងារទំនើបមួយទៀតដែលជាប្រព័ន្ធជំនួយអ្នកបើកបរដ៏សំខាន់ផងដែរនោះគឺ មុខងារ Blind Spot Monitoring ដែលនឹងជួយផ្តល់សញ្ញាពីឧបសគ្គនានានៅផ្នែកចំហៀងរថយន្តដែលយើងមិនអាចមើលឃើញជាដើម។

សូមអញ្ជើញអតិថិជនទស្សនាវីដេអូទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

ផ្នែកលក់អនឡាញ៖ 017 333 503/086 333 503/017 222 408/017 222 439

.សាខាទឹកថ្លា៖ 017 222 730

សាខាបឹងកេងកង៖ 017 333 730

សាខាទួលសង្កែ៖ 017 222 733

សាខាខេត្តសៀមរាប៖ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

អត្ថបទ៖ សំភី

អត្ថបទថ្មី