ប្រធាន​ក្រុម Liverpool សម្រេច​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

  • 2023-07-20 12:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Jorden Henderson ប្រធាន​ក្រុម​ Liverpool បាន​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Etitfaq។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano។

យោង​តាម​ប្រភព​ដដែល Henderson បាន​យល់​ព្រម​ហើយ​ជាមួយ​កុងត្រា​បី​ឆ្នាំ​នៅ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត។ ខាង Liverpool ក៏​បាន​យល់​ព្រម​ផង​ដែរ​ក្នុង​ការ​ផ្ទេរ​ចេញ​កីឡាករ​វ័យ ៣៣ឆ្នាំ​ផង​ដែរ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ១២ លាន​ផោន។

ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ផ្សព្វផ្សាយ​ដំណឹង​នេះ​ជា​ផ្លូវ​ការ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

Henderson បាន​មក​ចូល​រួម​ជាមួយ Liverpool កាល​ពី​ឆ្នាំ ២០១១ ហើយ​លេង​សរុប​ឲ្យ​ក្លឹប​ចំនួន ៤៩២ លើក​ និង​ស៊ុត​ចូល ៣៣ ក្រុម។

ក្លឹប Al-Etitfaq គឺ​ជា​ក្លឹប​មាន​ធនធាន​មួយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ ក្លឹប​ទើប​តែង​តាំង​កាល​ពី​ដើម​ខែ លោក Steven Gerrard ជា​អ្នក​ចាត់​ការ​ក្លឹប៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី