លោក វង្ស ហិរញ្ញនិយុទ្ធ៖ ផ្ទះផ្កាខ្មែរ ខ្ញុំច្នៃពីសំបកពោតដែលគេបោះបង់ចោល អាចលក់ក្នុងតម្លៃល្អមួយ ហើយខ្ញុំអាចជួយពលរដ្ឋក្នុងសហគមន៍ខ្ញុំបានទៀត

  • 2023-07-25 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វង្ស ហិរញ្ញនិយុទ្ធ គឺជា ស្ថាបនិកហាង ផ្ទះផ្កាខ្មែរ បានកែច្នៃផ្កា គ្រប់ប្រភេទយ៉ាងស្រស់ស្អាត ដោយកែច្នៃចេញពីសំបកពោត ដោយមិនត្រឹមលោកបានយកសំបកពោតទាំងនោះមកប្រកបជាអាជីវកម្ម របស់ខ្លួនប៉ុណ្ណោះទេតែលោក បានជួយសម្រួលជីវភាពប្រជាជន ក្នុងស្រុកជនបទបានមួយកម្រិតផងដែរ។

ផ្ទះផ្កាខ្មែរ ជាហាងលក់ផ្កាមួយកន្លែងដែលច្នៃពីសំបកពោតដោយផ្ទាល់ដៃដើម្បីឳ្យទៅជាផ្កាច្រើនប្រភេទ ចម្រុះពណ៌ មានភាពស្រស់ស្អាត មិនចាញ់ផ្កាស្រស់ ថែមទាំងអាចរក្សាទុកបានយូរ មិនខ្លាចបារម្ភស្រពោតស្វិតដូចផ្កាស្រស់ និង ជាការដូអនុស្សាវរីយ៍មួយប្រភេទដ៏មានអត្ថន័យជ្រាលជ្រៅ។

ប្រិយមិត្តនឹងទទួលបានចំណេះដឹងថ្មី ពីសហគ្រិនវ័យក្មេង មានគំនិតច្នៃប្រឌិតដ៏ល្អមួយនេះ និងបានចែករំលែកពីបទពិសោធន៍រកស៊ីក្នុងវិស័យនេះ ជាច្រើន ហើយលោក ក៏បានបង្ហាញនូវទស្សនៈរូមទាក់ទងនិងវិស័យរកស៊ីច្នៃផ្កា រស់លោកផងដែរ។

ចង់ដឹងច្បាស់ពីជីវប្រវត្តរបស់លោក រួមជាមួយកិច្ចការ និងជីវិតតស៊ូផ្សេងៗរបស់លោកយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Suin

អត្ថបទថ្មី