កុំឲ្យ Fan ចេះតែចាប់គូច្រើនរឿង សុខ ធី ឧកញ៉ា ស្រី ចាន់ថន បង្ហោះសារពន្យល់បែបនេះ
- 2023-07-25 06:58:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យ Fan ចេះតែចាប់គូច្រើនរឿង សុខ ធី ឧកញ៉ា ស្រី ចាន់ថន បង្ហោះសារពន្យល់បែបនេះ
ចន្លោះមិនឃើញ
ក្រោយពីវត្តមានរបស់ សុខ ធី ដល់ទឹកដីកម្ពុជាគឺមានអ្នកគាំទ្រជជែកច្រើនអំពីទម្ងន់ ៦០គីឡូក្រាម និងរឿងចង់ឲ្យរូបគេប៉ះគ្នាជាមួយកីឡាករខ្មែរដែលខ្លាំងៗជាច្រើននៅកម្ពុជា។ មានអ្នកគាំទ្រខ្លះចង់ឲ្យ សុខ ធី ប្រកួតដណ្ដើមខ្សែក្រវាត់ ឬប្រកួតម៉ារ៉ាតុងទៀតផង។
ពាក់ព័ន្ធរឿងខាងនេះដែរម្ចាស់ក្លឹប Kun Khmer International Fight Gym (KKIF) លោក ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារនៅហ្វេសបុកផេករបស់លោកដោយបញ្ជាក់ថា៖ ទី១ នៅអំឡុងខែសីហា ឆ្នាំ២០២៣ នេះកីឡាករ សុខ ធី នឹងត្រូវប្រកួតក្នុងវិធីធំមួយនៅប្រទេសថៃ។ ទី២ តាមគំនិតរួមរបស់ថ្នាក់ដឹកនាំក្លឹប KKIF គឺមិនចង់ឲ្យកីឡាករខ្មែរប៉ះខ្មែរគ្នាឯងនោះទេ ពិសេសចំពោះកីឡាករដែលស្ថិតក្នុងកម្រិតប្រកួតអន្តរជាតិតែម្ដង។ ទី៣ គោលដៅរបស់ក្លឹបចំពោះការនាំយកកីឡាករ សុខ ធី មកពីថៃវិញនេះគឺចង់ឲ្យរូបគេប្រកួតជាមួយកីឡាករបរទេសដណ្ដើមជ័យជម្នះ និងលើកទង់ជាតិខ្មែរលើកឆាកអន្តរជាតិជូនកម្ពុជា និងជួយផ្សព្វផ្សាយអំពីគុនខ្មែរបន្ថែមទៀតផងដែរ។
ចុងក្រោយនេះដែរលោកឧកញ៉ាបានសុំការយោគយល់ដោយក្ដីអនុគ្រោះអំពីរឿងដែលកំពុងក្ដៅពាក់ព័ន្ធទៅនិងការផ្គូផ្គងកីឡាករ សុខ ធី នេះផងដែរ។ រំលឹកដែរថា សុខ ធី ជាកីឡាករខ្មែរមួយរូបដែលល្បីឈ្មោះទាំងនៅស្រុកថៃ និងនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះរូបគេបានផ្ទេរ និងរួមរស់ជាមួយក្លឹបថ្មី Kun Khmer International Fight Gym (KKIF) ដែលជារបស់លោកឧកញ៉ា ស្រី ចាន់ថន ហើយ៕