Rashford ស្អប់​ក្លឹប​មួយ​ណា​ជាង រវាង​ Liverpool និង​ Man City​?

  • 2023-07-25 13:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Marcus Rashford បាន​ធ្វើ​ការ​ឆ្លើយ​សំនួរ​មួយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ ទាក់ទង​នឹង​រវាង​ក្លឹប​ Liverpool និង​ក្លឹប​ Manchester City តើ​គេ​ស្អប់​ក្លឹប​ណា​ជាង​គេ​?

Rashford ធ្វើ​ការ​ឆ្លើយ​ភ្លាម​ៗ​ដោយ​បាន​លើក​ឡើង​ថា​« គឺ​ថា​ Liverpool នេះ​តែ​ម្ដង​។ និយាយ​ទៅ​ខ្ញុំ​មិន​ចូល​ចិត្ត​ក្លឹប​ទាំង​ពីរ​ហ្នឹង​តែ​ម្ដង​ តែ​រវាង​ពីរ​ហ្នឹង​ ខ្ញុំ​ស្អប់​ Liverpool ជាង​ »។

Liverpool និង​ Man City សុទ្ធ​តែ​ជា​គូ​ប្រកួត​ប្រជែង​ខ្លាំង​នឹង​ Man Utd ដោយ​ជា​ពិសេស​នោះ​គឺ​ Man City នេះ​ហើយ​ជា​ជើង​ឯក​ពាន​ Premier League និង​ UCL កាល​ពី​រដូវកាល​កន្លង​ទៅ​នេះ​។

Rashford ឡើង​ជើង​ខ្លាំង​កាល​ពី​រដូវកាល​មុន​ដោយ​ចូល​រួម​លេង​បាន​ ៥៦ប្រកួត​ និង​ស៊ុត​ចូល​៣០គ្រាប់​ ដែល​ជួយ​ឲ្យ​ Man Utd ឈរ​នៅ​ក្នុង​លំដាប់​ទី​៣ ក្នុង​តារាង​ប្រកួត​ PL៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម