មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចុះត្រួតពិនិត្យរោងចក្រផលិតអាវុធ និងបាញ់សាកសមត្ថភាពកាំភ្លើងថ្មី!

  • 2023-08-08 02:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រផលិតសព្វាវុធ និងរោងចក្រកាំភ្លើងធំ ហើយថែមទាំងបានបាញ់កាំភ្លើងសាកថែមទៀត នៅក្នុងរូបថតដែលគេឃើញទើបនឹងបង្ហោះថ្មីៗ ដែលនេះហាក់ដូចជាបង្ហាញដ៏កម្រមួយ ចំពោះកន្លែងផលិតអាវុធសម្ងាត់របស់រដ្ឋ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលបានចេញផ្សាយរូបថតកាលពីពេលថ្មីៗនេះ បាននិយាយថា រូបភាពទាំងនេះបង្ហាញថា លោក គីម ធ្វើដំណើរកម្សាន្តនៅរោងចក្រផលិត កាំភ្លើងធំ និងផ្តល់ ការណែនាំនៅនឹងកន្លែងដល់កម្មករ នៅកន្លែងផលិតកាំជ្រួចនាវាយុទ្ធសាស្ត្រ និង យន្តហោះវាយប្រហារគ្មានមនុស្សបើក។ ប្រភពខាងលើបាននិយាយថាលោក គីម បានផ្តល់ ទិសដៅសំខាន់ៗ ទាក់ទងនឹងការកសាងសមត្ថភាពសម្រាប់ការផលិតគ្រាប់រំសេវថ្មី។

ការចេញផ្សាយរូបថតនេះធ្វើឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ហើយហាក់ដូចជាការបង្ហាញកម្លាំងចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង។ កាលពីខែកក្កដា ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាដ៏ធំមួយដែលបង្ហាញពីគំរូកាំជ្រួចផ្លោងអន្តរទ្វីប (ICBM) ពីរម៉ូដែល ដែលជាផ្នែកមួយនៃការរំលឹកដល់ការឈប់បាញ់នៃសង្គ្រាមកូរ៉េ ដែលគេស្គាល់ថាជាទិវាជ័យជំនះដោយក្រុងព្យុងយ៉ាង ទោះបីជាជម្លោះដ៏ក្តៅគគុកបានបញ្ចប់ដោយភាពជាប់គាំង ហើយឧបទ្វីបបានបែកបាក់គ្នាក៏ដោយ។

កាំជ្រួច Hwasong-18 និង មីស៊ីល ICBMs ថ្មីបំផុតរបស់ទីក្រុងព្យុងយ៉ាង ដែលអ្នកវិភាគជាច្រើនជឿថា មានចម្ងាយអាចបាញ់តម្រង់គោលដៅទាំងអស់នៃទឹកដីសហរដ្ឋអាមេរិក ហើយអាវុធទាំងនោះត្រូវបានរុញចូលដាក់បង្ហាញទៅក្នុងទីលាន Kim Il Sung ក្នុងរដ្ឋធានីព្យុងយ៉ាង។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam បានប្រកាសថា ក្បួនដង្ហែរគឺប្រៀបដូចជា សិរីរុងរឿង សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស និងជាការប្រារព្ធពិធីដ៏អស្ចារ្យ សម្រាប់ប្រជាជនទាំងអស់របស់ខ្លួន។

នៅក្នុងការបង្ហាញកម្លាំងមួយផ្សេងទៀត ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះកាំជ្រួចផ្លោងរយៈចម្ងាយខ្លីចំនួនពីរ ដែលបានធ្លាក់ទៅក្នុងសមុទ្រចន្លោះរវាងឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន៕

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី