ក្រៅផ្លូវការ៖ Spurs ព្រម​លក់ Kane តាម​សំណើ ១០០លាន​របស់ Bayern

  • 2023-08-10 11:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Tottenham Hotspur បាន​យល់​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane ទៅ​កាន់​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ក្នុង​តម្លៃ ១១០លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​របស់​សារព័ត៌មានបាល់ទាត់​ពិភពលោក The Athletic។

នៅ​ទីបំផុត Kane សម្រេច​ចិត្ត​ចាកចេញ​ពី Spurs ហើយ​ក្រោយ​ពី​ខាំស្មៅ​អស់​រយៈពេលប្រមាណ ១ទសវត្ស។ កីឡាករ​រូប​នេះ​មាន​បំណង​ចង់​ចេញ​ពី​ក្លឹបអង់គ្លេស​មួយ​នេះ ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​ក្នុង​ការ​លេង​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប UEFA Champions League ខណៈ​កុងត្រា​របស់​ខ្លួន​នឹង​ត្រូវ​ផុត​កំណត់នៅ​ឆ្នាំ២០២៤ខាងមុខ។

Bayern ក៏​តស៊ូ​ណាស់​ដែរ​ក្នុង​ការ​ទិញ Kane ដោយ​ក្លឹប​អាល្លឺម៉ង់​នេះ​បាន​ដាក់​សំណើ​ទៅ​កាន់ Spurs ៣ដង​មក​ហើយ។

សូម​ជម្រាប​ផង​ដែរ​ថា Kane ជា​ខ្សែ​ប្រយុទ្ធ​លេច​ធ្លោ​ក្នុង​ការ​រក​គ្រាប់​បាល់​របស់​ក្រុម​អង់គ្លេស និង​ក្លឹប Spurs។ កីឡាករ​រូប​នេះ​តាំង​ពី​ផ្ដើម​អាជីព​ឈុតធំនៅឆ្នាំ២០១០មក រក​បាន ២៩៦គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ៥០០ដង​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី