ឯកឧត្តម ស៊ុន ចាន់ថុល ទោះលែង​ជារដ្ឋមន្រ្តី​ក្រសួងសាធារណការ​ តែ​បន្ត​ទទួលបន្ទុក​ជួយ​នាយករដ្ឋមន្រ្តី លើ​វិស័យ​នេះ​​ដដែល

  • 2023-08-23 04:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស៊ុន ចាន់ថុល ដែល​ជាអតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងនីតិកាលទី៦ នឹង​នៅតែ​បន្តទទួល​បន្ទុក​​លើ​ការងារនេះ​ដដែល​ក្នុងឋានៈជា​ឧបនាយករដ្ឋមន្រ្តី​ ជួយដល់នាយករដ្ឋមន្រ្តី​ក្នុងនីតិកាលទី៧នេះ។

យោង​តាម​សេចក្តី​សម្រេច​ស្តីពី ការ​កំណត់​របៀប​របប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៣ បង្ហាញ​ឱ្យ​ដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី គឺត្រូវបាន​សម្រេច​ឱ្យ​៖

-ទទួលបន្ទុកជួយ​នាយករដ្ឋមន្រ្តី​​លើការងារ​ទាក់ទាញ​ការវិនិយោគ​ឯកជន និងជា​អនុប្រធាន​ទី១ នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

-ទទួលបន្ទុក​ជាសហប្រធាន​ខាងភាគីកម្ពុជា នៃគណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន ដើម្បី​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ

-ជួយ​នាយករដ្ឋមន្រ្តី​លើការងារ​គមនាគមន៍​ដឹកជញ្ជូន និងភស្តុភារកម្ម ទាំង​ការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិភស្តុភារកម្ម

-ទទួល​បន្ទុក​អនុវត្ត​ការងារពិសេស ឬ​បេសកកម្មពិសេស​ផ្សេងទៀត ដែល​នាយករដ្ឋមន្រ្តី​ប្រគល់ជូន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី