អេស្ប៉ាញគិតគូរក្នុងការកោះហៅកីឡាករ Barca វ័យ១៦ឆ្នាំចូលជម្រើសជាតិឈុតធំ
- 2023-08-23 11:48:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេស្ប៉ាញគិតគូរក្នុងការកោះហៅកីឡាករ Barca វ័យ១៦ឆ្នាំចូលជម្រើសជាតិឈុតធំ
ចន្លោះមិនឃើញ
សហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញគិតគូរក្នុងការកោះហៅខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំកីឡាករ Lamine Yamal ចូលរួមក្នុងក្រុមជម្រើសជាតិឈុតធំ ត្រៀមប៉ះនឹងក្រុមជម្រើសជាតិស៊ីប (Cyprus) និងហ្សកហ្ស៊ី (Georgia) នៅខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Deportivo។
ប្រភពខាងលើបានឱ្យដឹងថា កីឡាករកើតឆ្នាំ២០០៧រូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ពេលលេងក្នុងប្រកួតមិត្តភាពមុនបើករដូវកាលឱ្យក្លឹប Barcelona។ បន្ថែមពីនេះទៅទៀត កីឡាកររូបនេះបានចូលលេងក្នុងប្រកួត La Liga ដែលជាលីគកំពូលអេស្ប៉ាញរួចទៅហើយ។
សូមជម្រាបផងដែរថា ប្រសិនបើ Yamal ចូលលេងក្នុងក្រុមធំអេស្ប៉ាញមែន នោះគេនឹងបំបែកកំណត់ត្រារបស់មិត្តរួមក្រុម Barca របស់គេគឺខ្សែបម្រើ Gavi ដោយក្លាយជាកីឡាករក្មេងបំផុតក្នុងក្រុមអេស្ប៉ាញ ដោយចូលលេងក្នុងអាយុ ១៦ឆ្នាំ ១ខែ ២៧ថ្ងៃ។ កំណត់ត្រាចាស់របស់ Gavi គឺ ១៧ឆ្នាំ ៦២ថ្ងៃ៕