ដឹងទេ! យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១ កំណត់​យកអាទិភាព​គន្លឹះ​អ្វីខ្លះ?

  • 2023-08-25 08:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ​ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ត​ផ្តោត​ជាសំខាន់​លើរបៀប​​វារៈ ធានា «ប្រសិទ្ធភាព​សមិទ្ធកម្ម» តាមរយៈ​ការអនុវត្ត​អភិក្រម «ឆ្លុះកញ្ចក់​ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងអភិក្រម «ជីវភាព​នៃប្រព័ន្ធតួអង្គ​តែមួយ»។

ទន្ទឹម​នេះ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ កំណត់យកអាទិភាព​គន្លឹះ ៥ គឺ: «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស​គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់​ឆ្លើយតបទៅនឹង​បដិវត្ត​ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល​នៃ សេដ្ឋកិច្ច និងសង្គម​កម្ពុជា ព្រមទាំង​តម្រូវការ​ក្នុងការលើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយ​ដ៏សំខាន់​នៃការសម្រេច​បាន​ ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០។

គោល​ដៅ​ចម្បង​នៃយុទ្ធសាស្រ្ត​នេះ រួមមាន រក្សា​ចលនាការណ៍​នៃ​សុខសន្តិភាព, កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ, កសាង និង​ពង្រឹង​មូលដ្ឋានគ្រឹះ​សម្រាប់​ជំរុញ​សន្ទុះនៃការអភិវឌ្ឍប្រទេស​ជាតិ តាមរយៈ​ការកសាងភាព​ធន់នៃ​វិស័យទាំង៥ រួមមាន៖ ភាពធន់​នៃវិស័យ​សាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យ​ហិរញ្ញវត្ថុ, វិស័យមូលធន មនុស្ស និងសង្គម និងភាព​ធន់​នៃ​វិស័យបរិស្ថាន និងការឆ្លើយតបនឹង​ការប្រែប្រួល​អាកាសធាតុ៕

ប្រភព៖ យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃរដ្ឋសភា

អត្ថបទ៖ សំភី

អត្ថបទថ្មី