ខ្សែបម្រើ​វ័យ​២០ឆ្នាំ​រូប​នេះ​ នឹង​បន្ត​កុងត្រា​ថ្មី​នឹង​ Barca ៥ឆ្នាំ​ ជា​មួយ​តម្លៃ​ផ្ដាច់​កុងត្រា​ ៤០០លាន​អ៊ឺរ៉ូ​

  • 2023-08-29 12:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Fermin Lopez នឹង​ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Barcelona រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៨។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​នេះ​ និង​ Barca បាន​ធ្វើ​ការ​ចរចា​គ្នា​រួច​រាល់​ហើយ​ដោយ​រង់ចាំ​តែ​ការ​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​។

Lopez នឹង​ត​កុងត្រា​ថ្មី​ជា​មួយ​ Barca នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ Release Clause ៤០០លាន​អ៊ឺរ៉ូ​។

Lopez មាន​វ័យ​២០ឆ្នាំ​ហើយ​ ដោយ​ជា​កីឡាករ​ដែល​ Barca បណ្ដុះ​បណ្ដាល​តាំង​ពី​នៅ​ក្រុម​ថ្នាល​មក​ ដោយ​មាន​ទើប​ចូល​លេង​ក្រុម​ឈុត​ធំ​បាន​១ប្រកួត​ នៅ​ក្នុង​រដូវកាល​នេះ​៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី