Hyundai Sonata 2024 កែរាងថ្មីបែបអនាគត មកជាមួយជម្រើសម៉ាស៊ីន៣
- 2023-08-31 03:11:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai Sonata 2024 កែរាងថ្មីបែបអនាគត មកជាមួយជម្រើសម៉ាស៊ីន៣
ចន្លោះមិនឃើញ
ក្រុមហ៊ុន Hyundai បានបញ្ចេញរថយន្ត Sonata ជំនាន់ទី៨ ស៊េរីឆ្នាំ២០២៤ ដែលផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់បានទម្លាយតម្លៃរថយន្តថ្មីនេះនៅឡើយទេ។
រូបរាងរបស់រថយន្ត Hyundai Sonata 2024 ធ្វើជារាងស្ព័រនិងបែបអនាគត ដោយផ្នែកខាងមុខរំលេចដោយប៉ាណាដ៏ធំ និងអំពូលឆ្នូតវែង Light Bar ដែលបង្ហាញពីអត្តសញ្ញាណរបស់ Hyundai តែម្តង។ ឯផ្នែកខាងក្រោយគឺមានបំពង់ស៊ឺមុំាង៤ និងចង្កៀង Light Bar ផងដែរ។ ថ្វីត្បិតតែវាជាប្រភេទស៊ីដេន ប៉ុន្តែវាបំពាក់យ៉ាន់កង់ alloy ទំហំ ១៩អ៊ីញឯណោះ។
ចំណែកផ្នែកកាប៊ីន គឺបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្តថាច់ស្គ្រីន ១២,៣អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto។ ជាមួយគ្នានេះ អតិថិជនក៏អាចស្វែងរកបន្ថែមនូវអេក្រង់ Head up display ទំហំ ១២អ៊ីញ និង speaker Bose ១២គ្រាប់ផងដែរ។
Hyundai Sonata 2024 ផ្តល់នូវជម្រើសម៉ាស៊ីន៣ រួមមាន៖
១. ម៉ាស៊ីនចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៩១សេះ
២. ម៉ាស៊ីនទាក់បូ ២,៥លីត្រ ផលិតបានកម្លាំង ២៩០សេះ
៣. ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៩២សេះ៕