ប្រេស៊ីលទម្លាក់កីឡាករ Man Utd ចេញពីក្រុមជម្រើសជាតិ ក្រោយមានរឿងចោទប្រកាន់
- 2023-09-05 11:27:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេស៊ីលទម្លាក់កីឡាករ Man Utd ចេញពីក្រុមជម្រើសជាតិ ក្រោយមានរឿងចោទប្រកាន់
ចន្លោះមិនឃើញ
អាជ្ញាធរបាល់ទាត់ប្រេស៊ីលបានទម្លាក់ខ្សែស្លាបក្លឹប Manchester United កីឡាករ Antony ចេញពីក្រុមជម្រើសជាតិត្រៀមប្រកួតជម្រុះ World Cup ២០២៦ ជាមួយក្រុមអាមេរិកឡាទីន ក្រោយពីលេចឮដំណឹងថា កីឡាករវ័យ ២៣ឆ្នាំរូបនេះបានប្រើអំពើហិង្សាទល់នឹងមិត្តស្រីរបស់ខ្លួន។
Antony ត្រូវបានអតីតមិត្តស្រីរបស់ខ្លួននាង Gabriela Cavallin ចោទថា កាលពីខែមករាកន្លងទៅ លោកបានវាយប្រហារនាងនៅក្នុងបន្ទប់សណ្ឋាគារទីក្រុងមេនឆេស្ទើរ បង្កជារបួសនៅនឹងក្បាល ដែលតម្រូវឱ្យនាងទទួលយកការព្យាបាលពីសំណាក់គ្រូពេទ្យ។
យ៉ាងណាមិញ Antony ឆ្លើយបដិសេធនឹងការចោទប្រកាន់នេះ។
ទោះជាបែបនេះក្ដី អាជ្ញាធរអង់គ្លេស និងប្រេស៊ីលបានធ្វើការស៊ើបអង្កេតលើការចោទប្រកាន់នេះ៕