ក្លឹបសេដ្ឋីប្រេងអារ៉ាប់ Al-Ittihad ចង់ទិញយក Salah ពី Liverpool ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក

  • 2023-09-08 06:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារដោះដូរកីឡាកររបស់លីកកំពូលអារ៉ាប់ប៊ីសាអូឌីត Saudi Pro League បានបិទហើយនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដោយក្លឹប Al-Ittihad នៅតែចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ពី Liverpool ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក។

Liverpool កំពុងត្រៀមខ្លួនសម្រាប់ការដេញថ្លៃ 215 លានផោនពី Al-Ittihad សម្រាប់ Mohamed Salah។ គេសង្ឃឹមថាខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះនឹងបន្តនៅហង្សក្រហម នាពេលនេះ ប៉ុន្តែវានឹងពិបាកសម្រាប់ Jurgen Klopp និងសហការីរបស់លោកក្នុងការបដិសេធតម្លៃផ្ទេរកំណត់ត្រាពិភពលោក នាពេលអនាគត។ គូប្រជែងក្នុងតំបន់របស់ Liverpool គឺ Everton ក៏អាចបាត់បង់ខ្សែប្រយុទ្ធម្នាក់ផងដែរ ដោយក្លឹប Al-Ettifaq ជិតនឹងបញ្ចប់កិច្ចព្រមព្រៀង 8 លានផោនសម្រាប់ Demarai Gray ។

Saudi Pro League អាចនឹងបរាជ័យក្នុងការដេញថ្លៃរបស់ពួកគេក្នុងការទាក់ទាញកីឡាករកំពូល មួយក្នុងក្របខណ្ឌ Premier League ទៅកាន់មជ្ឈិមបូព៌ា នោះគឺ Mohamed Salah។ Cristiano Ronaldo បានចាកចេញពី Manchester United ទៅ Al-Nassr កាលពីឆ្នាំមុន ហើយកីឡាករកំពូលៗលំដាប់ពិភពលោកជាច្រើនបានធ្វើតាមរូបគេក្នុងការមកលេងនៅ អារ៉ាប៊ីសាអូឌីតដូចជា Neymar, Karim Benzema និង Sadio Mane៕

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម