រូបភាពដ៏កម្របំផុត ១៥សន្លឹក ពីហេតុការណ៍យន្តហោះបុកអគារពាណិជ្ជកម្មអាមេរិក ១១កញ្ញា
- 2023-09-11 03:36:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដ៏កម្របំផុត ១៥សន្លឹក ពីហេតុការណ៍យន្តហោះបុកអគារពាណិជ្ជកម្មអាមេរិក ១១កញ្ញា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬហៅថាហេតុការណ៍ ៩/១១ ក្រុមភេរវជនអាល់កៃដា បានបញ្ជាយន្តហោះដឹកអ្នកដំណើរទៅបុកអគារពាណិជ្ជកម្មធំពីររបស់សហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្សជិត ៣ពាន់នាក់បាត់បង់ជីវិត។
គួររំលឹកក្នុងព្រឹត្តិការណ៍នោះថា ក្រុមសកម្មប្រយុទ្ធ ១៩នាក់ របស់ក្រុមអាល់កៃដា បានប្រើយន្តហោះចំនួន ៤គ្រឿង ដោយមានភ្ជាប់ជាមួយគ្រាប់បែកអត្តឃាត បើកមកវាយប្រហារដល់ក្នុងទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះ យន្តហោះ ២គ្រឿង បានបើកទៅបុកអគារភ្លោះ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងញូយ៉ក។ យន្តហោះទីបី បានបើកទៅបុកនៅខាងក្រៅមន្ទីរបញ្ចកោណអាមេរិក នៅក្រុងវ៉ាស៊ីនតោន ឌី.ស៊ី ចំណែកយន្តហោះទី៤ បានធ្លាក់នៅទីវាលមួយកន្លែង នៅក្នុងរដ្ឋ Pennsylvania។
រូបភាព និងខ្សែវីដេអូជាច្រើន ត្រូវបានបញ្ចេញ បង្ហាញឲ្យឃើញពីទិដ្ឋភាពហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងតក់ស្លុតស្តែងៗតែម្ដង។ ប៉ុន្តែ ទិដ្ឋភាពមួយចំនួន មិនត្រូវបានគេបង្ហាញភ្លាមៗក្រោយពេលកើតហេតុឡើយ ជាហេតុធ្វើឲ្យវាក្លាយជារូបភាពកម្រ ដែលមនុស្សភាគច្រើន មិនធ្លាប់បានឃើញពីមុនមក។
ខាងក្រោមនេះគឺជារូបភាពចំនួន ១៥ សន្លឹក ដែលជាទិដ្ឋភាពកម្រ នៃហេតុការណ៍យន្តហោះបុកអគារពាណិជ្ជកម្ម ៩/១១៖